លី អ៊ីវ៉ាធីណា ៖ «ពេទ្យស្រុកខ្មែរអើយ.! កុំគិតតែលុយពេក..បើអត់លុយទេ គឺទុកចោល ឲ្យស្លាប់តែម្តង»
ភ្នំពេញ៖ តារាចម្រៀងកូនកាត់ចិន ដែលអាចបកស្រាយ បទចម្រៀងបាន ទាំងភាសាខ្មែរ និងចិន បានយ៉ាងពីរោះ កញ្ញា លី អ៊ីវ៉ាធីណា ថ្មីៗនេះ បានរំលេចសារខ្លីមួយ ដោយនាងបាន ធ្វើការរិះគន់ មិនសំចៃមាត់ ទៅលើគ្រូពេទ្យមួយចំនួន នៅក្នុងស្រុកខ្មែរថា មើលឃើញលុយ ទទួលតែអ្នកជំងឺមាន ចំណែកអ្នកក្រ គឺទុកចោលឲ្យស្លាប់ ។
នេះជាលើកទី១ហើយ ដែលតារាចម្រៀងប្រចាំ ផលិតកម្ម ថោន កញ្ញា លី អ៊ីវ៉ាធីណា សុខចិត្តចេញមុខ រិះគន់មិនសំចៃ មាត់ទៅលើ ក្រុមគ្រូពេទ្យមួយចំនួន ដែលយកលុយជាធំ មិនខ្វល់ខ្វាយ ចំពោះជីវិត អ្នកក្រដែលឈឺ ដោយនាងបានសរសេរ វាយប្រហារ គ្រូពេទ្យ ស្រុកខ្មែរថា «ពេទ្យស្រុកខ្មែរអើយ កុំគិតតែលុយពេក. ថាខ្ញុំមិនចង់និយាយទេ ពេទ្យស្រុកខ្មែរខ្ញុំឃើញ ខ្ញុំលឺសុទ្ធតែអ្នកក្រ បើអត់លុយទេ គឺទុកចោលឲ្យ ស្លាប់តែម្តង បើអ្នកមានវិញ ទទួលដៃដប់ កុំចឹងអីខ្មែរដូចគ្នា មនុស្ស ដូចគ្នាទេ…»។
ជាការពិត បើទោះបីជាសាររបស់ តារាចម្រៀង កញ្ញា លី អ៊ីវ៉ាធីណាខ្លីក៏ពិតមែន តែវាមានន័យគ្រប់គ្រាន់ និងអាចឲ្យគ្រូពេទ្យមួយចំនួន ដែលយកលុយជាធំ អាចយល់ដឹងពីអារម្មណ៍ អ្នកជំងឺមិនថា មានឬក្រទេនៅពេល ដែលពួកមានជំងឺ គឺចង់ទទួលបានការព្យាបាលដូចគ្នា បើទោះជាពួកគេមាន ឬគ្មានលុយក៏ដោយ ជីវិតមនុស្សគ្រប់រូប គឺមានតម្លៃដូចគ្នា មិនត្រូវបែងចែកវណ្ណៈឡើយ ។ ជាក់ស្តែងនា ពេលកន្លងមក ធ្លាប់មានមន្ទីរពេទ្យ មួយចំនួន បានបណ្តែតបណ្តោយ ឲ្យអ្នកជំងឺក្រីក្រស្លាប់ ដោយមិនខ្វល់ និងមើលថែទេ ព្រោះរើសអើងថា ពួកគេគ្មានលុយ សម្រាប់បង់ថ្លៃព្យាបាល ។
បើទោះជាយ៉ាងណា តារាចម្រៀង កូនកាត់ចិនរូបនេះ ក៏បានបង្ហាញការរំពឹងថា ក្រោយពីគ្រូពេទ្យ បានឃើញសារខ្លីមួយនេះ ហើយគួរតែ ចាប់ផ្តើមគិត សារជាថ្មី និងគួរតែមានការយោគយល់ ទៅលើអ្នកជំងឺ ដែលជាអ្នកក្រខ្លះផង ទោះជាពួកគាត់ជាអ្នកក្រ តែក៏ចង់មាន ជីវិតរស់រាន ចង់ឲ្យគ្រូពេទ្យព្យាបាល ជំងឺដូចគ្នាជាមួយ អ្នកមានដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!