បុរស​សម្បូរស្នេហ៍ ស្រឡាញ់មីង​បាន​កូន១ហើយ យក​ក្មួយ​ស្រី​ ប្រពន្ធទៀត​

 
 

រាជធានីភ្នំពេញ ៖ រឿងរ៉ាវស្នេហាត្រីកោណរវាង បុរសម្នាក់មានប្រពន្ធអាយុច្រើនជាង ខ្លួន រហូតដល់ទៅ ជិត១០ឆ្នាំ ហើយ ចំណងដៃ គឺបានកូនប្រុសម្នាក់ ក្រោយមកបុរសនោះ ក៏ទៅស្រលាញ់គ្នា លួចលាក់ជាមួយ ក្មួយស្រីបង្កើត របស់ប្រពន្ធខ្លួន ហើយត្រូវ បានប្រពន្ធដឹង ក៏បានឈ្លោះ ប្រកែកគ្នា រហូតឈានដល់ការ ផ្ទុះហិង្សាដាក់គ្នាមួយប្រាវ ។

អំឡុងពេលផ្ទុះហិង្សា បុរសសម្បូរស្នេហ៍បាន វាយស្ត្រីជាប្រពន្ធ បណ្ដាលឱ្យរងរបួសបែកក្បាល ហូរឈាម កក្លាក់ បន្ទាប់ក៏ មានកម្លាំង
ប៉ូលិសប៉ុស្ដិ៍ ចោមចៅចុះទៅ អន្តរាគមន៍ឃាត់ខ្លួន បុរសនោះ នាំយកទៅសាកសួរ និងកសាងសំណុំរឿង ចាត់ការតាម ផ្លូវច្បាប់ ។

ហេតុការណ៍ខាងលើបង្ក ភ្ញាក់ផ្អើលកាលពីម៉ោង៧ និង៥៥នាទីយប់ថ្ងៃទី០៧ មេសា ២០១៥ ស្ថិតនៅ  ចំណុចបន្ទប់ ផ្ទះជួល ក្នុងភូមិ ជ្រៃ កោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាប្ដីត្រូវប៉ូលិសឃាត់ខ្លួនឈ្មោះគា វ៉ាន់នឿន អាយុ២៩ឆ្នាំ ជាជាងសំណង់ ស្នាក់នៅក្នុងភូមិកើត ហេតុខាងលើ ចំណែកស្ត្រីជាប្រពន្ធ រងគ្រោះឈ្មោះ ហង់ ស្រីអូន អាយុ៣៦ឆ្នាំ ជាកម្មករសំណង់ (រងរបួសបែកក្បាល) ដោយត្រូវប្ដីវាយ នឹងស៊ុមរូបថត មានទីលំនៅក្នុង ភូមិ ស្វាយផ្អែម ឃុំឈូក ស្រុកឈូក ខេត្តកំពត និងស្នាក់នៅបន្ទប់ ផ្ទះជួលខាងលើ អ្នកទាំង២នាក់ រស់នៅជាមួយគ្នា មានកូនប្រុសម្នាក់ អាយុ ២ឆ្នាំ ។ ដោយឡែក នារីជាក្មួយបង្កើត ប្រពន្ធឈ្មោះវ៉ាន់ ស្រស់ អាយុ២០ឆ្នាំ ស្នាក់នៅ និងធ្វើការជាមួយគ្នា។

តាមប្រភពឱ្យដឹងថា បុរសឈ្មោះគា វ៉ាន់នឿន និងប្រពន្ធឈ្មោះហង់ ស្រី អូន នោះបានបង្កាត់ភ្លើងស្នេហ៍ ខុសវ័យគ្នាដល់ ជិត១០នោះ យក គ្នា ជាប្ដីប្រពន្ធ ដោយមិនបាន រៀបការអស់រយៈពេល ជាង២ឆ្នាំមកហើយ ។ ប្រភពបន្តថា ដើមឡើយអ្នកទាំង ២ស្រលាញ់គ្នាណាស់ ចាក់ ទឹក មិនលិចនោះទេ ប៉ុន្តែក្រោយមក បុរសជាប្ដីចាប់ផ្ដើម ជិនណាយប្រពន្ធ ដែលមានអាយុច្រើនជាង ហើយបានងាក ទៅស្រលាញ់គ្នា ជា មួយនឹង ស្ត្រីឈ្មោះវ៉ាន់ ស្រស់ ដែលត្រូវជាក្មួយស្រី បង្កើតរបស់ប្រពន្ធ នោះទៀត ប៉ុន្តែមិនមាន កូននោះឡើយ ។

សេចក្តីរាយការណ៍ បានបញ្ជាក់ទៀតថា ស្នេហាលួចលាក់បែប សាហាយ ស្មន់នោះបានប្រព្រឹត្ត ទៅអស់ រយៈពេល២ឆ្នាំ ក្រោយមកត្រូវ បានប្រពន្ធដឹង ក៏បានឈ្លោះគ្នាបែកផ្សែង និងឈានដល់ ការលែងលះគ្នា ប៉ុន្តែមិនទាន់ ដាច់ស្រេចនៅឡើយ ។ លុះដល់យប់ ថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធ ដើមបានទៅរករឿង ម្ដងទៀត ក៏ត្រូវបានបុរស ជាប្ដីនោះទាញយក ស៊ុមរូបថតវាយក្បាល បណ្ដាលឱ្យរងរបួស បែកក្បាលហូរឈាមកក្លាក់តែម្ដង ។ ក្រោយផ្ទុះអំពើហិង្សា ប្រពន្ធដើមបាន ប្ដឹងឱ្យប៉ូលិសឃាត់ ខ្លួនបុរសសជាប្ដី និងបានទាមទារ សំណង ៥ពាន់ដុល្លារ ប៉ុន្តែបុរសនោះ អត់លុយបង់ឱ្យ ទើបស្ត្រីរូបនោះ សំណូមពរឱ្យប៉ូលិស ចាត់ការតាមផ្លូវច្បាប់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម