ឃាត់ខ្លួន​ប្រពន្ធ និង​ប្អូនថ្លៃ ជនជាតិអាល្លឺម៉ង់ ​​បាញ់សម្លាប់​ខ្លួន ​សាកសួរ​នៅខណ្ឌសែនសុខ

 
 

រាជធានីភ្នំពេញ ៖ នាវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៨ មេសា ២០១៥ នេះ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួន ស្ត្រីជាប្រពន្ធ និងប្អូន ប្រុសថ្លៃ របស់បុរសជនជាតិ អាល្លឺម៉ង់ដែលបាញ់ សម្លាប់ ខ្លួន យកមកសាកសួរនៅ អធិការដ្ឋាន ខណ្ឌសែនសុខ ។

ប្រភពបានឱ្យដឹងថា ស្ត្រីជាប្រពន្ធឈ្មោះ ឃួន ស្រីមុំ និងប្អូនថ្លៃឈ្មោះឃួន ពុទ្ធិវង្ស អាយុ៣៦ឆ្នាំ ទាំង២ នាក់ជាជនជាតិខ្មែរ ។

ប្រភពបន្តថា បើតាមចម្លើយជំហានដំបូងរបស់ប្អូនថ្លៃប្រុសឱ្យដឹងថា នៅមុនពេលកើតហេតុ បងថ្លៃរបស់ ខ្លួន (ជនរងគ្រោះ) បានប្រើខ្លួនឱ្យ ទៅយកកាំភ្លើងក្ នុងថតតុនៅ ឯផ្ទះយកមកមន្ទីរពេទ្យ ។ លុះពេលបងថ្លៃ ទទួលបានកាំភ្លើងរួច ក៏បានដេញខ្លួន និងគ្រូពេទ្យឱ្យ ចេញពី បន្ទប់ រួចក៏ឮសំឡេង បាញ់សម្លាប់ខ្លួនតែម្តង ។

តែទោះបីជាបែបណា សមត្ថកិច្ចមិនទាន់កំណត់យកចម្លើយរបស់ប្អូនថ្លៃនោះបានទេ ព្រោះកំពុងធ្វើការ ស្រាវជ្រាវបន្ត ខណៈដែល សង្ស័យ ថា អាចមានគេសម្លាប់ ជនរងគ្រោះរួច យកកាំភ្លើងទៅ ដាក់ក្បែរនោះផងដែរ ។

គួររំលឹកថា  បុរសជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវបានគេសង្ស័យថា បាញ់សម្លាប់ខ្លួនខណៈគេប្រទះឃើញ ស្លាប់ក្នុងបន្ទប់ លេខ២២២ ជាន់ទី២ ក្នុងមន្ទីរពេទ្យ សែនសុខ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៤ និង៥០នាទី រសៀលថ្ងៃទី០៧ មេសា ២០១៥ ស្ថិតនៅ ចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភព បានឱ្យដឹងថា ជនរងគ្រោះឈ្មើ Schamiidtberg Wolfgam ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ  អាល្លឺម៉ង់ ស្នាក់នៅ ផ្ទះលេខ២០ ខណ្ឌទួលគោក បានយកកាំភ្លើង ម៉ាក Pអាម៉ាប់ បាញ់មួយគ្រាប់ ចំសៀតផ្កាខាងស្តាំ ធ្លាយមកខាងឆ្វេង ។

ទោះបីជាយ៉ាងណា សមត្ថកិច្ចមូលដ្ឋានមិនទាន់ធ្វើកោសល្យវិច័យនៅឡើយ ខណៈករណីនេះមិន ដឹងថា ជាករណីបាញ់ សម្លាប់ខ្លួន ឬក៏ជា ឃាតកម្មនោះទេ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម