ម្តាយចិត្តអប្រិយ ឲ្យប្តីថ្មីរំលោភ កូនស្រីខ្លួនឯង អាយុ១៥ឆ្នាំ

 
 

អាមេរិក៖ នារីម្នាក់ ត្រូវបាន ប៉ូលិសចាប់ខ្លួន បន្ទាប់ពីនាង បានឲ្យប្តីថ្មី របស់នាង ចាប់រំលោភកូនស្រី ម្តងហើយម្តងទៀត ជាច្រើនសារព្រោះ ហេតុផល ចង់បានកូនម្នាក់ទៀត។

នាង Misty Machinshok អាយុ ៣៣ឆ្នាំ មកពី Wilkes-Barre រដ្ឋ Pennsylvania បានចាប់ដៃជាមួយ ប្តីថ្មីរបស់នាង ឈ្មោះ Gary អាយុ២៩ឆ្នាំ តាមរយៈបណ្តាញសង្គម។ ដោយហេតុតែចង់បាន កូនមួយទៀត នាងក៏បានជំរុញដល់ប្តីថ្មី របស់នាង ឲ្យចាប់រំលោភកូននាង អាយុទើបតែ១៥ឆ្នាំ រហូតដល់ មានផ្ទៃពោះ។

នាងបានប្រាប់ ដល់តុលាការថា នៅពេលប្រហែលជា ២-៣ដង ដំបូង នាងជាអ្នកចាប់ដៃ កូនស្រីរបស់នាង ដើម្បីឲ្យប្តីថ្មីរំលោភ ហើយប្តីថ្មីនោះក៏បាន សារភាពផងដែរថា គេតែងតែចាប់រំលោភ កូនចុងរបស់ខ្លួន រៀងរាល់ ២-៣ថ្ងៃម្តង តាំងពីឆ្នាំ២០១៣ មកម្ល៉េះ។

បច្ចុប្បន្ននាង Misty ត្រូវបានតុលាការកំពុង ពិចារណាកាត់ក្តី ឲ្យជាប់គុករយៈពេល ចន្លោះពី ១៥-៣០ឆ្នាំ ចំនែកកូនស្រីរបស់នាង ត្រូវទទួលបានការមើលថែទាំ យ៉ាងយកចិត្តទុកដាក់ ផងដែរ៕ 

នាង Misty Machinshok

ប្តីថ្មីរបស់នាងឈ្មោះ Gary

ប្រភព metro

ដោយ Luhan

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម