អ្នកវិទ្យាសាស្ត្រ ជាន់ខ្ពស់នៃ អង្គការណាសា អះអាងថា ១០ទៅ ២០ឆ្នាំខាងមុខ មនុស្សច្បាស់ ជារកឃើញ ពពួក Alien
អាមេរិក៖ វាជារឿងដ៏ គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីមាន អ្នកវិទ្យាសាស្ត្រ ជាន់ខ្ពស់ម្នាក់ នៃអង្គការ ណាសា បានអះអាងថា ប្រហែលជា១០ទៅ ២០ឆ្នាំខាងមុខទៀត ពួកយើងនឹង អាចរកឃើញ ក៏ដូចជា ជួបប្រទះពពួក មនុស្សក្រៅភព ដែលហៅថា Alien នោះជាក់ជាមិនខាន។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ការអះអាងនេះ មានឡើងនៅក្នុង សេចក្តីថ្លែងការណ៍ មួយរបស់ អង្គការ ណាសា (Nasa) នៅក្នុងទីក្រុង វ៉ាស៊ីងតោន សហរដ្ឋអាមេរិក ដែលទីភ្នាក់ងារ អវកាសជាន់ខ្ពស់ បានអះអាងថា នៅក្នុងពិភព ហ្គាឡាក់ស៊ី (កញ្ចុំផ្កាយ) របស់យើង នេះយ៉ាងហោចណាស់ ក៏មានភពតូចៗ ស្រដៀងទៅនឹង ផែនដីរបស់យើង ចំនួន២០០ ពាន់លានភព ផងដែរ ហើយម្យ៉ាងវិញទៀត មនុស្សជាតិ នឹងអាចទំនងជា ជួបប្រទះមនុស្ស ដែលនៅភពក្រៅ ឬក៏ពពួក Alien ទាំងនោះនៅក្នុង រយៈពេល ១ទស្សវត្ស ខាងមុខនេះទៀត។
Ellen អ្នកវិទ្យាសាស្ត្រ ជាន់ខ្ពស់របស់ អង្គការណាសា អះអាងថា ពិតជាអាច រកឃើញពពួក Alien នាពេលឆាប់ៗនេះ
Ellen Stofan អ្នកវិទ្យាសាស្ត្រ ជាន់ខ្ពស់នៃ អង្គការណាសា បាននិយាយថា “ខ្ញុំជឿជាក់ថា ពួកយើងនឹងអាច ជួបប្រទះនូវ ភាវៈមានជីវិត ក្រៅភពផែនដី របស់យើងនៅ ទស្សវត្សខាងមុខ ហើយចំពោះ ភស្តុតាងប្រាកដ ដែលបញ្ជាក់ថា ពិតជាមាន ពួកមនុស្សក្រៅភព នោះក៏នឹងមាន នៅក្នុងរយៈពេល ១០ទៅ ២០ឆ្នាំខាងមុខ នេះផងដែរ”។
គួរបញ្ជាក់ផងដែរថា ការប្រកាសបែបនេះ មានឡើងបន្ទាប់ ពីអង្គការណាសា ទើបតែមាន តំរុយក្នុងការ រកឃើញប្រភពទឹក នៅទីកន្លែងផ្សេងៗ ជាច្រើនដែល ស្មានមិនដល់ នៃភពអវកាស៕
ភពដទៃទៀត ដែលអាចជា កន្លែងពពួក Alien រស់នៅ
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!