តូច​ចិ​ត្តឪពុក​ម្តាយ​រត់​ចោល​គ្មាន​ទី ពឹង​ប្រុង​ លោត​ពីលើ​ ស្ពាន​អាកាស​ស្ទឹង​ មាន​ជ័យ​ប៉ង​ សម្លាប់​ខ្លួន (មានវីដេអូ)

 
 

រាជធានីភ្នំពេញ៖ ជាងបាញ់ថ្នាំរថយន្តម្នាក់ប៉ងលោតសម្លាប់ខ្លួនពីលើស្ពាន អាកាសស្ទឹង មានជ័យ ដោយសារតែ តូចចិត្តនឹង វាសនារស់នៅ គ្មានឪពុកម្តាយ និងគេ មានតែប្អូន ២នាក់រស់នៅ ក្នុងមណ្ឌល កុមារកំព្រា ។ ហេតុការណ៍បង្កឲ្យ មានការភ្ញាក់ផ្អើល នេះបានកើត ឡើងនៅវេលាម៉ោង ១និង៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ ក្នុងសង្កាត់បឹងសាឡា ខណ្ឌទួលគោក ។


ជាមួយគ្នានោះជនរងគ្រោះត្រូវបានអ្នកឃើញហេតុការណ៍នាំគ្នាជួយអន្តរាគមន៍ចាប់ឃាត់ បានទាន់ ពេលវេលា កុំអីលោត ពីលើស្ពាន ខាងលើច្បាស់ជា មានគ្រោះថ្នាក់ជាក់ ជាមិនខាន ។

យុវជនរ៉េង សុជាតិ មានអាយុ១៩ឆ្នាំ ជាជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅ ម្តុំបឹងត្របែក បានរៀបរាប់ ទាំងទឹកភ្នែក ថាខ្លួនគេ មានប្អូន២ នាក់ ម្នាក់អាយុ១១ឆ្នាំ និងម្នាក់ទៀត អាយុ២ឆ្នាំ ហើយត្រូវ បានម្តាយរត់ទៅ តាមប្រុសថ្មី ប្រមាណជា ២ខែទៅហើយ ហើយឪពុក បានទៅធ្វើការ នៅប្រទេស ថៃ៣ ឆ្នាំទៅ ហើយមិន ឃើញត្រឡប់មកវិញ  ដោយមាន ការពិបាក ពេកខ្លួនបាន យកប្អូនៗ ទៅដាក់ ផ្ញើគេនៅ មណ្ឌលកុមារ កំព្រានៅ ខេត្តកណ្តាល ដែលជាទី កន្លែងកំណើត របស់ខ្លួន ។ យុវជនកំសត់ បានរៀបរាប់ ទៀតថា ដោយមានការ តូចចិត្តណាត្រូវ រកលុយចិញ្ចឹមប្អូនៗ ហើយធ្លាប់ រស់នៅមាន ម្តាយឪពុក បែរជាគ្មាន ជាការ បាត់បង់ទីពឹង ជីវិតតែលតោល ក៏សម្រេចចិត្ត ឡើងមក ភ្នំពេញធ្វើជា ជាងបាញ់ ថ្នាំរថយន្ត ។ប៉ុន្តែនៅ វេលាខាងលើ យុវជនរ៉េង សុជាតិគិត យូៗទៅ ក៏លែងចង់ រស់បានដើរមកប៉ង លោតពីលើស្ពាន សម្លាប់ ខ្លួនតែម្តង ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម