ឧកញ៉ាម្នាក់ មានទំនាស់ជំពាក់ លុយ ឧកញ៉ា អ៊ឹង ម៉េងជឺ ជិត៥លានដុល្លារ មុនពេល មានអំពើឃាតកម្ម
ភ្នំពេញ៖ មន្រ្តីសាលាដំបូង រាជធានីភ្នំពេញម្នាក់ សុំមិនបញ្ចេញឈ្មោះ បានទម្លាយ ប្រាប់ឱ្យ ដឹងថា លោកស្រី តាំង គីមឆេង ភរិយា លោកឧកញ៉ា អ៊ឹង ម៉េងជឺ បានប្រាប់តុលាការថា ប្តីរបស់ ខ្លួន ធ្លាប់មាន ទំនាស់ពាក្យ សម្តី យ៉ាងខ្លាំងក្លា ជាមួយនឹង ឧកញ៉ាម្នាក់ មុនពេល ករណីបាញ់ ប្រហារ សម្លាប់ ប្តីរបស់គាត់ កាលពី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។
មន្រ្តីតុលាការ រូបនោះ បានបន្តបញ្ជាក់ទៀតថា ការទម្លាយប្រាប់ពី សំណាក់ភរិយា លោក ឧកញ៉ា អ៊ឹង ម៉េងជឺ ខាងលើនេះ បានធ្វើឡើង ខណៈ ដែលមន្រ្តី សាលាដំបូង រាជធានីភ្នំពេញ បានកោះ អញ្ជើញ លោកស្រី តាំង គីមឆេង ភរិយារបស់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងមេធាវី មកសាកសួរ ព័ត៌មាន ជាថ្មីម្តងទៀត នៅវេលាម៉ោង ប្រមាណ ១៤៖០០នាទី រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥នេះ។
ប្រភពព័ត៌មាន ពីមន្រ្តីតុលាការ ដែលសុំមិន បញ្ចេញឈ្មោះ បានបញ្ជាក់ តាមចម្លើយ របស់ លោកស្រី តាំង គឹមឆេងថា «ទំនាស់ ពាក្យសម្តីនេះ បានធ្វើឡើង ក្រោយពេលដែល ឧកញ៉ា ម្នាក់នោះ បានចេញ សែកស្អុយ ជាបន្តបន្ទាប់ ដែលមាន ទឹកប្រាក់ សរុបរហូត ដល់ជិត ៥លានដុល្លារ មកឱ្យ ក្រុមហ៊ុន របស់លោកឧកញ៉ា អ៊ឹង ម៉េងជឺ»។
សូមជំរាបថា ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងតិ៍ និងហាង លក់មាស-ពេជ្រ ហុងកុង ត្រូវបាន ឃាតក បាញ់សម្លាប់ កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅជិតហាង លក់ផ្លែឈើ មួយកន្លែង ខាងលិច ស្តាតអូឡាំពិក សង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!