រក​ឃើញ​សព​សិស្សសាលា​នៅ​ព្រៃវែង​ ម្នាក់​ទៅ​លេង​ រតនគិរី លង់ទឹក​ស្លាប់​ ក្នុង​បឹង​យក្ស​ ឡោម

 
 

ខេត្តរតនគិរី ៖ សពសិស្សសាលានៅព្រៃវែងម្នាក់ទៅលេងរតនគិរី លង់ទឹកស្លាប់ក្នុងបឹងយក្សឡោម ត្រូវបាន សមត្ថកិច្ចរុក រកឃើញហើយ នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥នេះ ។ហើយសពសិស្ស ស្រីខាងលើត្រូវបាន សមត្ថកិច្ចឲ្យរថយន្ត សាមុយដឹក យកទៅតម្កល់ ទុកនៅវត្តបង្អែក ខេត្តរតនគិរី ដើម្បីរងចាំក្រុម គ្រួសារទៅ ទទួលយកធ្វើ បុណ្យតាម ប្រពៃណី ។

គួរបញ្ជាក់ថាសិស្សស្រីម្នាក់ទៅដើរលេងកម្សាន្តជាមួយជីដូននៅខេត្តរតនគិរី បានលង់ ទឹកស្លាប់ ខណៈដើរ តាមមាត់បឹង ក៏រអិល ជើងធ្លាក់ ចូលបឹង យក្សឡោម ។ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី០៧ មេសា ២០១៥ នៅចំណុច បឹងយក្សឡោម ស្ថិតក្នុង សង្កាត់បឹងយក្ស ឡោម ក្រុងបានលុង ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ក្មេងស្រីរង គ្រោះឈ្មោះ ស្រី ធា អាយុ១៧ឆ្នាំ ជាសិស្ស វិទ្យាល័យព្រៃព្នៅ រស់នៅក្នុងភូមិ-ឃុំព្រៃ ព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។

សេចក្តីរាយការណ៍បានបន្តថា មកដល់ម៉ោង៣និង៥០នាទីរសៀលថ្ងៃអង្គារដដែលនេះ សាកសពមិន ទាន់បាន ត្រូវរាវរកឃើញ នៅឡើយទេ ដោយសមត្ថកិច្ចចម្រុះដឹកនាំដោយស្នង ការ នគរបាល ខេត្តបាន និងកំពុងចាត់ កម្លាំងជាច្រើន មុជរាវរក ។






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម