Exclusive យុវវ័យប្រុសស្រី ផ្អើលនាំគ្នា ទៅមើលរឿង "ក្រឡអីហ្នឹង វគ្គ២" ល្បីថាសើចចុកពោះ? (មានវីដេអូ)
ភ្នំពេញ៖ បន្ទាប់ពីទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ក្នុងរឿង "ក្រឡអីហ្នឹង វគ្គ១" ផលិតកម្ម LD បានផលិត ខ្សែភាពយន្តបន្ត គឺ "ក្រឡអីហ្នឹង វគ្គ២" ដែលនឹងមានចាក់បញ្ចាំង តាមបណ្តា រោងភាពយន្តនានា។ កាលពីម្សិលមិញនេះដែរ ក្រុមការងារខ្មែរឡូត ក៏បានចុះទៅផ្តិតយកទិដ្ឋភាពផ្ទាល់ ដល់រោងភាពយន្ត ផ្លាទីនៀមស៊ីនេផ្លិច នៅផ្សារទំនើបសូរិយា ផងដែរ។
ខ្សែភាពយន្ត "ក្រឡអីហ្នឹង វគ្គ២" មានតារាសម្តែងជាច្រើននាក់ ដូចជា អ្នកនាង សុខសោម៉ាវត្តី លោក ជា សុវណ្ណរាជ៍ អ្នកនាង សារាយ សក្ខណា នាយពាក់មី នាយគ្រឿន នាយក្រូច និងតារាល្បីៗ ជាច្រើនរូបទៀត។ បន្ថែមពីនេះ ខ្សែភាពយន្តក្រឡអីហ្នឹង វគ្គ២ នេះ ជាខ្សែភាពយន្តមួយ ដែលមានឈុតឆាក មន្តអាគម៍ ព្រាយខ្មោច អាថ៍កំបាំង និងបូកផ្សំជាមួយ នឹងឈុតឆាកកំប្លែង សើចចុកពោះតែម្តង។
ទិដ្ឋភាពមនុស្សមកចាំចួលទស្សនារឿង៖ មិនតែប៉ុណ្ណោះ មានមនុស្សម្នាជាច្រើននាក់ ជាពិសេស គឺយុវវ័យតែម្តង មិនថាប្រុស រឺក៏ស្រី បាននាំគ្នា ឈរតំរង់ជួរគ្នា ទិញសំបុត្រ និងរង់ចាំចូលទស្សនា។
មនុស្សម្នា នាំគ្នារង់ចាំទិញសំបុត្រ
យុវវ័យជាច្រើននាក់ កំពុងតែរងចាំ ចូលទស្សនា
ទិដ្ឋភាពមនុស្សជាច្រើន នាំគ្នាចូលទៅទស្សនា
ខ្លឹមសារសំខាន់ៗក្នុងសាច់រឿង៖ បន្ទាប់ពីនិស្សិតមួយក្រុម ត្រូវបានខ្មោចលង ពេញសាលារៀនហើយ ពួកគេបានរក គ្រប់វិធី ដើម្បីធ្វើឲ្យ វិញ្ញាណខ្មោច ចូលក្នុងក្រឡវិញ ជាសំណាងល្អ ពួកគេអាច ទាញព្រលឹងខ្មោចស្រី ឲ្យចូលក្រឡនោះបានពិតមែន។ ចុងបញ្ចប់នៃ សាច់រឿង ពួកគេទាំងអស់នោះ បានយកក្រឡទៅកប់ ទើបធ្វើឲ្យ ពួកគេមានសេចក្តីសុខបាន។ (ក្រឡអីហ្នឹងវគ្គ២) ជាយូរឆ្នាំ ណាស់មកហើយ អ្វីគ្រប់យ៉ាង ត្រូវបានកែប្រែ ដីមួយកន្លែង ដែលក្រុមនិស្សិត បានយកក្រឡ ដ៏ចំណាស់ទៅកប់នោះ ក៏ត្រូវបានឈូសឆាយថ្មី ហើយក្រឡនោះ ក៏បានលេចឡើង ម្តងទៀត។ ចុះបន្ទាប់មកពីនេះ តើនឹងមានរឿងអ្វីកើតឡើង? តើខ្មោចស្រីនោះ នឹងដើរលង អ្នកផ្សេងទៀត ដែរមែនទេ?
វីដេអូខ្លីៗ ក្នុងរឿង ក្រឡអីហ្នឹង វគ្គ២
ចុះចំណែក ប្រិយមិត្តវិញ បានទៅទស្សនា ខ្សែភាពយន្ត ក្រឡអីហ្នឹងវគ្គ២ នេះហើយ ឬនៅ?
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!