អុញ! លោក​សង្ឃ​ទីបេ​ ៤​អង្គ​នេះ ម៉េច​ក៏​រាំ​បទ​ Hip Hop សាហាវ​​ម៉្លេះ?​

 
 

មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ឧទ្យាន Union Square, Manhattan ក្នុង​ទីក្រុង​ញីវយ៉ក កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​នេះ ខណៈ​ព្រះ​សង្ឃ​ទីបេ ៤​អង្គ​បាន​មក​បញ្ចេញ​ក្បាច់​រាំ​តាម​ចង្វាក់ Hip Hop យ៉ាង​អស្ចារ្យ​ នៅ​មុខ​មហាជន។

ការ​ពិត​នេះ​គឺ​ការ​រៀប​ចំ​ពិសេស​មួយ​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​របស់​កំពូល​តារា​ចម្រៀង​ Hip Hop លោក Adam Yauch (ឈ្មោះ​កាត់ MCA) ដែល​ជា​សមាជិក និង​អ្នក​បង្កើត​ក្រុម​ចម្រៀង Beastie Boy ហើយ​ក៏​ជា​សកម្មជន​ម្នាក់​ដែល​បាន​តស៊ូ​ទាមទារ​ឯករាជ្យ​សម្រាប់​ប្រជាជន​ទីបេ និង​ស្មោះ​ស្ម័គ្រ​បំផុត​ចំពោះ​ព្រះពុទ្ធ​សាសនា។ គាត់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១២ ក្នុង​អាយុ ៤៧​ឆ្នាំ។​​

លោក Anselmo ដែល​ជា​អ្នក​រៀប​ចំ​ផលិត​វីដេអូ​នេះ បាន​និយាយ​ថា គាត់​និង​ក្រុម​ការងារ​បាន​ចំណាយ​ពេល ៦​ខែ​ដើម្បី​ពិភាក្សា​ អំពី​ការ​ប្រារព្ធ MCA Day ឆ្នាំ​នេះ ហើយ​ពួក​គេ​ក៏​បាន​គិត​ឃើញ និង​បាន​សម្រេច​ផលិត​វីដេអូ​នេះ​ឡើង។ ពួក​គេ​បាន​កុម្ម៉ង់​ស្បង់​​ដែល​ដូច​ជា​ស្បង់​របស់​សម្ដេច​សង្ឃ Dalai Lama ពី​ប្រទេស​នេប៉ាល់​ ផ្ទាល់​តែ​ម្ដង និង​បាន​ជ្រើស​រើស​អ្នក​រាំ ៤​នាក់​ដែល​មាន​រូបរាង​ដូច​ជា​ព្រះសង្ឃ​ទីបេ និង​យល់​ព្រម​កោរ​សក់​។

ចង់​ដឹង​ថា​ព្រះសង្ឃ​ទាំង ៤​អង្គ​ រាំ​សាហាវ​យ៉ាង​ណា ​ទស្សនា​វីដេអូ​នេះ​តែ​ម្ដង!


ប្រភព   Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម