ម្តាយក្លាហាន វៃសំពងសត្វក្រពើ ជួយជីវិតកូនស្រី បានសំរេច
ឥណ្ឌា៖ ស្ត្រីជាម្តាយ ដ៏ក្លាហានមួយរូប បានជួយសង្គ្រោះ កូនស្រីសំណព្វ បានសម្រេច ពីចង្កូមដ៏កាចសាហាវ របស់សត្វក្រពើ មួយក្បាល មាន ប្រវែងជិត ៤ម៉ែត្រ ដោយប្រើស្នូកឈើ ប្រើសំរាប់បោកខោអាវ វៃ សត្វក្រពើដោយ គ្មានប្រណីដៃរហូត ធ្វើឲ្យក្រពើចុះចាញ់ ហែលគេចបាត់ ។
អ្នកស្រី Vankar និង ក្មេង ស្រី Kanta អាយុ១៩ឆ្នាំដែលត្រូវសត្វក្រពើ ខំា
ប្រភពព័ត៌មាន បានឲ្យដឹងថា នៅពេលអ្នកស្រី Vankar វ័យ ៥៨ឆ្នាំ និងកូនស្រី Kanta អាយុ១៩ឆ្នាំ កំពុងបោកខោអាវ នៅច្រាំងទន្លេមួយកន្លែង ស្ថិតក្នុងតំបន់ វាដូរដារ៉ា ស្ថិតក្នុងភាគ ខាងលិចប្រទេសឥណ្ឌា ខណៈនោះ មានសត្វក្រពើមួយក្បាល បានផុសចេញពីក្នុងទន្លេ ខាំត្របាក់ជើង ស្តាំ របស់ Kanta និង បម្រុងទាញនាង ចូលក្នុងទន្លេតែម្តង។ ភ្លាមៗនោះ អ្នកស្រី Vankar បាននិយាយថា គាត់មិនភ័យខ្លាចអ្វីទាំងអស់ និងបានព្យាយាមចាប់ទាញដៃនាង ឲ្យរួចផុតពី សត្វក្រពើកំណាច ហើយគាត់ថា ក្រពើនោះមានកម្លាំងខ្លាំងណាស់ ព្រោះគាត់បានខំប្រឹងអស់ ច្រើននាទី ក៏មិនអាចជួយ ទាញកូនស្រីបាន ចំនែកឯកូនស្រីគាត់យំយ៉ាងខ្លាំង ខណៈដែលជើងរបស់នាងបាន ជាប់ក្នុងមាត់ក្រពើ។ អ្នកស្រីបន្តថា ពេលនោះអ្នកស្រី ស្រវ៉ាចាប់បាន ស្នូកឈើបោកខោអាវ ហើយក៏យកមក សំពងក្បាលក្រពើ ដោយគ្មាន ប្រណីដៃ អស់រយៈពេលជាង ១០នាទី ទើប គាត់អាចជួយកូនស្រី រួចផុតជីវិតពីចង្កូមសត្វក្រពើនោះបាន។
ស្នាមរបួស របស់ Kanta ក្រោយពីសត្វក្រពើខាំ
ក្រោយមក អ្នកភូមិក៏ដឹងហេតុការណ៍នេះ ហើយក៏ប្រញាប់ទៅជួយសង្គ្រោះ ក្មេងស្រី Kanta និងនាំទៅមន្ទីរពេទ្យ។ គ្រូពេទ្យបានឲ្យដឹងថា របួស ជើង Kanta មិនធ្ងន់ធ្ងរនោះទេ ហើយនាងនឹងអាចជាសះស្បើយក្នុងពេលឆាប់ៗ ។
យ៉ាងណាមិញ បើតាមសំដីមន្ត្រីការពារសត្វព្រៃម្នាក់ និយាយថា ម្តាយ និងកូនស្រី ទាំងពីរនាក់ អាចរួចផុតជីវិត ពីសត្វក្រពើក្នុងទន្លេនេះ អស្ចារ្យ ណាស់ ដោយសារតែ ក្រពើក្នុងទន្លេកើតហេតុ មានទំហំធំៗ និងកាចសាហាវខ្លាំងណាស់។ មន្ត្រីរូបនេះបន្តថា ទន្លេកើតហេតុនេះ ត្រូវបានហាមឃាត់មិនឲ្យនរណាទៅជិតនោះទេ ពីព្រោះ ក្នុងទន្លេមានសត្វក្រពើជាង ២០០ក្បាល ដែលមនុស្ស ៦នាក់បានស្លាប់ កាលពីឆ្នាំមុន ៕
រូបភាព សត្វក្រពើ ដែលរស់នៅក្នុងទន្លេ កើតហេតុ
ទីតាំងទន្លេ Vadodara ជាកន្លែងកើតហេតុ
អ្នកស្រី Vankar វ័យ៥៨ឆ្នាំ និង ក្រុមគ្រួសារ
ប្រភព Dailymail
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!