ផឹកថ្នាំពេទ្យ ព្យាបាលរោគ ចូលបំពង់ ខ្យល់ស្លាប់

 
 

ភ្នំពេញ៖ យុវតីម្នាក់មាន ជំងឺប្រចាំកាយ តែងតែផឹកថ្នាំពេទ្យ ព្យាបាលរោគជាប្រចាំ ក្នុង១ថ្ងៃពីរពេល មិនដែលមាន បញ្ហាអ្វីនោះទេ ប៉ុន្តែ១លើកនេះ បែរគ្រាប់ថ្នាំចូល ទៅជាប់នឹង បំពង់ខ្យល់ បណ្តាលឲ្យស្ទះ ដង្ហើមស្លាប់ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ជិត៧យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិខ្វែវ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា យុវតីរងគ្រោះ មានឈ្មោះ ទន់ ស្រីលី អាយុ២១ឆ្នាំ ជាសិស្ស ថ្នាក់ទី១១ រស់នៅក្នុងភូមិ សង្កាត់កើតហេតុ ខាងលើ មានម្តាយឈ្មោះ ឃៀង សុគន្ធ អាយុ៤៨ឆ្នាំ និងឪពុកឈ្មោះ គឹម សុធី អាយុ ៥០ឆ្នាំ រស់នៅជាមួយគ្នា ។

ក្រុមគ្រួសារបានបន្តថា ជនរងគ្រោះមាន ជំងឺទឹកនោមប្រៃ តែងតែផឹកថ្នាំ ព្យាបាលរោគជាប្រចាំ ដោយក្នុង ១ថ្ងៃផឹក២ដង មិនដែលខកខាន នោះទេ ប៉ុន្តែមុនពេល កើតហេតុ ជនរងគ្រោះបាន ផឹកថ្នាំពេលល្ងាច ស្រាប់តែផឹករួច ចេញមកខាងក្រៅបន្ទប់ បែរជានិយាយ មិនចេញ ពេលនោះម្តាយមាន ការងឿងឆ្ងល់ សួរនាំកូនស្រី ទើបជនរងគ្រោះ ស្ទុះទៅទាញប៊ិចសៀវភៅ មកសរសេរ ប្រាប់ម្តាយថា កូនផឹកថ្នាំស្លាក់ ពេលនោះក្រុមគ្រួសារ ភ័យស្លន់ស្លោ ដឹកបញ្ជូនទៅ គ្លីនិកឯកជន ឡាំប៊ុនថង ប៉ុន្តែដោយសារ ស្ថានភាពជំងឺធ្ងន់ពេក ទើបគ្រូពេទ្យបញ្ជូន បន្តទៅមន្ទីរពេទ្យ លោកសង្ឃ ជាអកុសលពេល បញ្ជូនដល់ពាក់ កណ្តាលផ្លូវ ក៏ដាច់ខ្យល់ ស្លាប់តែម្តងទៅ រួចក៏ដឹកសាកសព មកកាន់លំនៅឋាន ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម