នគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល ចុះ បង្ក្រាបទីតាំង បើកកន្ទុយលេខ ដ៏ធំនៅ សង្កាត់ទឹកថ្លា ឃាត់ខ្លួន មនុស្ស ១២នាក់

 
 

ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលដឹកនាំ ដោយតំណាង អយ្យការនោះ កាលពីវេលាម៉ោង ជិត៤រសៀល ថ្ងៃទី៦ ខែ មេសា ឆ្នាំ២០១៥ បានចុះទៅបង្ក្រាប ទីតាំងលួចបើក លេងឆ្នោតវៀតណាម ដ៏ធំមួយកន្លែង ស្ថិតនៅតាម ផ្លូវលំសូឡា សង្កាត់ទឹកថ្លា ដោយឃាត់ខ្លួន មនុស្ស១២នាក់ ក្នុងនោះស្ដ្រីម្នាក់ ជាមេ រីឯអ្នកផ្សេងទៀត ជាបុគ្គលិកនិង អ្នកកត់ឆ្នោត ។

មន្ដ្រីនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានឱ្យដឹងថា ទីតាំងខាងលើ ជាប្រភេទផ្ទះល្វែង ជួលគេ គ្មានលេខ និងជាកន្លែងបិទ បញ្ជីខាតឬចំណេញ ពេលដែលឆ្នោតចេញម្ដងៗ ពោលជាកន្លែង ដែលទទួលកូន កញ្ច្រែងពីគ្រប់ទិសទី ទាំងអស់ ។ មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ទៀតថា ក្នុងប្រតិបត្ដិការខាងលើ ក្រៅពីការចាប់ខ្លួន មនុស្ស១២នាក់ ប្រុស៦នាក់ ស្រី៦នាក់ សមត្ថកិច្ចក៏បាន ដកហូតវត្ថុតាង មួយចំនួន រួមមាន ម៉ាស៊ីនហ្វាក់ ចំនួន៩គ្រឿង ឯកសារឆ្នោត ៤-៥ថង់ធំៗ ម៉ាស៊ីនគិតលេខ ម៉ាស៊ីនព្រីន និងវត្ថុតាងផ្សេងទៀត ។

តាមមន្ដ្រីដដែលនេះ ទីតាំងខាងលើនេះ បានលួចបើក ដំណើរការជា យូរណាស់មកហើយ ហើយមួយថ្ងៃៗ រកបានលុយ ដែលគេចូលទៅ ចាក់ឆ្នោត រាប់លានរៀល។ ប្រតិបត្ដិការបង្ក្រាប មេកន្ទុយលេខ មួយនេះ បានធ្វើឡើងក្រោយ ពីមានការតាមដាន អស់រយៈពេល ជិតមួយខែ មកហើយ ទើបការិយាល័យជំនាញ បានទទួលបញ្ជា ពីលោកស្នងការ ចុះទៅបង្ក្រាប ជាក់ស្ដែងនិង ឃាត់ខ្លួនម្ចាស់ ទីតាំងបុគ្គលិក ទុកដាក់ឯកសារ និងអ្នកកត់ឆ្នោត ទាំង១២នាក់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាល ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម