អ្នកបើកយន្តហោះ របស់អាកាសចរ ឥណ្ឌា ២នាក់ ត្រូវផ្អាកពីការងារ ក្រោយបើកឆាក ប្រយុទ្ធគ្នា ក្នុងកាប៊ីនយន្តហោះ

 
 

ឥណ្ឌា៖ អ្នកបើកបរយន្តហោះ របស់ក្រុមហ៊ុន អាកាសចរ Air India ចំនួន២នាក់ ត្រូវបានផ្អាកពីការងារ ក្រោយពីបានបើកឆាក ប្រយុទ្ធគ្នា នៅក្នុងកាប៊ីន យន្តហោះ។

លោកមេបញ្ជាការ ជាន់ខ្ពស់ម្នាក់ បានប្រាប់កាសែត Times of India របស់ប្រទេសឥណ្ឌា ថា ឆាកប្រយុទ្ធគ្នា រវាងអ្នកបើកយន្តហោះ ២នាក់នោះ បានកើតឡើង ប៉ុន្មាននាទី មុនពេលដែល យន្តហោះ ហោះចេញពី ទីក្រុង Jaipur ទៅកាន់ទីក្រុង Delhi កាលពីល្ងាច ថ្ងៃអាទិត្យ ទី០៥ ខែមេសា កន្លងទៅនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា កាពីទែនយន្តហោះ បានដាល់ អ្នកបើកយន្តហោះរង បន្ទាប់ពី អ្នកបើកយន្តហោះរង រូបនោះ ប្រាប់ឲ្យគាត់ កត់ត្រាទិន្នន័យ និងចំនួន នៃអ្នកដំណើរ នៅលើយន្តហោះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្រុមហ៊ុន អាកាសចរ Air India នេះ បានដឹងពីជម្លោះ រវាងអ្នកបើកបរយន្តហោះ ទាំង២នាក់នោះ គឺក្រោយពេលដែល យន្តហោះ បានចុះចត នៅក្នុងទីក្រុង Delhi នៃប្រទេសឥណ្ឌា ទៅហើយ។

គួរបញ្ជាក់ផងដែរថា ឆាកប្រយុទ្ធគ្នានេះ បានកើតឡើង ប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលដែល សមាគមន៏អ្នកបើកយន្តហោះឥណ្ឌា ហៅកាត់ថា ICPA បានព្រមាន ពីភាពតាងតឹងខ្ពស់ នៃការងារ ជាអ្នកបើកយន្តហោះ នេះ។ ICPA បាននិយាយថា “អ្នកបើកយន្តហោះ ត្រូវតែចេះអត់ធ្មត់ និងមិនឆេវឆាវ”៕

ប្រភព ៖ មេត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម