សាំងយ៉ុង​ដឹក​ឈើ​ បុក ​ស៊ីប៊ីអរ ប្លោង ​អ្នក​ជិះ​មិន​សង្ឃឹម​រស់

 
 

ខេត្តត្បូងឃ្មុំ ៖ រថយន្តម៉ាកសាំងយ៉ុង១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2Q-4564 ដឹកឈើប្រណីតបាន  បង្កគ្រោះថ្នាក់ចរាចរ ដោយបានបុក ជាមួយម៉ូតូ ១គ្រឿង ឡើងខ្ទេចម៉ូតូ និងអ្នកជិះមិន សង្ឃឹមរស់នោះទេ ។ ហេតុការណ៏នេះ កើតឡើងកាល ពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ភ្លាមៗនោះអ្នកបើកបរ រថយន្តបានបើកទ្វារ រថយន្តរត់គេខ្លួន បាត់ស្រមោល ចោលរថយន្ត ។

លោកសាន សាត  នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃ អធិការដ្ឋាននគរបាលស្រុកមេមត់បាន ប្រាប់ឲ្យ ដឹងថា អ្នករងគ្រោះដែល ជិះម៉ូតូ មិន សង្ឃឹមរស់នោះ ឈ្មោះហេង  ភាព ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសំរោងត្បូង ឃុំទ្រាក ស្រុកមេមត់ ត្រូវបានសាច់ញាតិ ដឹកតាម រថយន្តមក សង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យ ។

លោកនាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ប្រាប់បន្តទៀតថា មុនកើតហេតុម៉ូតូម៉ាកស៊ីប៊ីអ័រ បានជិះចេញ  មកពីទិសខាងត្បូងមកជើង ដោយ មិន បានពាក់មួក សុវត្ថិភាពនោះទេ ស្របពេលដែល បើកមកដល់ត្រង់ ភូមិសំបូរ ឃុំមេមង់ ស្រុកមេមត់ ផ្លូវរាងកោងនោះ ក៏បានយកចង្កូត មិន ទាន់ទៅបុក ជាមួយនឹងរថយន្ត សាំងយ៉ុងពេញទំហឹង លាន់ដូចរន្ទះ ក្នុងទិសដៅបញ្ច្រាសគ្នា ។ ម៉ូតូបានរង ការខូចខាត យ៉ាងដំណំខ្ទេច មួយ កំណាត់ខាងមុខតែម្តង នាពេលនោះ អ្នកបើកបររថយន្ត មិនស្គាល់ អត្តសញ្ញាណ បានប្រញាប់បើកទ្វារ រថយន្តរត់គេចខ្លួនបាត់ បន្សល់ ទុកនូវរថយន្ត ១គ្រឿង ដែលមានស្នាមបែក កញ្ចក់ដោយសារក្បាល អ្នករងគ្រោះទៅទង្គិចជាមួយ នឹងកញ្ចក់នោះ ។ ជនរងគ្រោះដែល ជិះ ម៉ូតូ នៅដង្ហើមចង្រិត ត្រូវបានគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ បង្អែស្រុកមេមត់ ជាបន្ទាន់ផងដែរតែ សង្ឃឹមរស់តិចណាស់ ។

លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ អធិការនគរបាលស្រុកមេមត់ បានបញ្ជាឲ្យយករថយន្ត និងម៉ូតូមក រក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីដោះស្រាយ តាមច្បាប់ ។ ហើយនៅលើរថយន្ត ក៏មានឈើប្រណីត ប្រភេទធ្នង់ចំនួន៦ដុំធំៗ ដែលសង្ស័យរបស់ ឈ្មួញ អាចបំរុងដឹកទៅ លក់ទីផ្សារជាប់ ព្រំដែនប្រទេស វៀតណាម ។

សមត្ថកិច្ចបានធ្លោយមាត់ប្រាប់ថា ឈើប្រណីតនេះត្រូវបានគេដាក់តាមរថយន្តសាំងយ៉ុងខាងលើតែមិន ទាន់ ដឹងជារបស់ថៅកែ ណាម្នាក់ នូវឡើយទេ គឺគេយកមកលក់ ឲ្យឃ្លាំងណាមួយ ក្នុងស្រុកមេមត់ លុះពេលដែល បានច្រើនគួរ សមហើយ ពួកគេនឹងដឹកចេញ ទៅលក់នៅ ទីផ្សារព្រំដែន វៀតណាម ។ សព្វថ្ងៃនេះទីផ្សារ ឈើប្រណីត កំពុងតែត្រូវប៉ាន់ ដោយក្រុមឈ្មួញធំៗ នាំគ្នាសំរុកទិញយក ទៅលក់នៅ ប្រទេស វៀតណាម ដែលមិនដែល ឃើញលោក ងី វីរៈ នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តត្បូងឃ្មុំ ប្រើវិធានការក្តៅ បង្ក្រាបទ្រង់ទ្រាយ ធំម្តង ណាឡើយ ឬមួយក៏លោក នាយរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំរូបនេះ ទទួលបានលាភ សក្ការៈពីឈ្មួញឈើ ទាំងអស់នោះ ។

ទាក់ទងនឹងបញ្ហាដឹកឈើប្រណីតទៅលក់នៅព្រំដែនប្រទេសវៀតណាមនេះ ដែរ ភ្នាក់ងារយើងព្យាយាម ទំនាក់ទំនងទៅលោក ងី វីរៈ ដើម្បីបំភ្លឺដែរ តែទូរស័ព្ទមិន អាចទំនាក់ទំនងបាន ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម