បាញ់ប្លន់ ដល់មុខផ្ទះ ជនរងគ្រោះ នៅសង្កាត់ បឹងទំពុន
ភ្នំពេញ ៖ ក្រុមចោរមាន គ្នា៥នាក់ ជិះម៉ូតូសេ១២៥ ចំនួនពីរគ្រឿង បានធ្ចើសកម្មភាព បាញ់ជនរងគ្រោះចំនួន ពីរគ្រាប់ នៅនឹងមុខផ្ទះ ជនរងគ្រោះ បណ្តាលឲ្យស្លាប់ នៅកន្លែងភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង០៥នាទី យប់ឈានចូល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្តោយ ផ្លូវលំ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហ៊ួត គឹមហុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ ឲ្យក្រុមហ៊ុន ឯកជន មានទីលំនៅ ផ្ទះលេខ៣៣ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ជិះម៉ូតូម៉ាក MSX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CC-0005 ត្រូវចំនួន២គ្រាប់ មួយគ្រាប់ចំថ្ពាល់ឆ្វេង និងមួយគ្រាប់ទៀត ក្រោមឃ្លាកខាងឆ្វេង ស្លាប់នៅនិង កន្លែងកើតហេតុ។ ចំណែកជនសង្ស័យ មានគ្នា៥នាក់ ជិះម៉ូតូពីរគ្រឿង ម៉ាកសេ១២៥ ក្រោយពី បាញ់ជនរងគ្រោះហើយ ជិះគេចខ្លួន ដោយសុវត្ថិភាព ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចបាន រកឃើញសំបកគ្រាប់១ និងគ្រាប់k59 ចំនួន1គ្រាប់ ។ តាមសាក្សីឃើញ ហេតុការណ៍ បាននិយាយប្រាប់ សមត្ថកិច្ចថា នៅវេលាម៉ោងខាងលើ គាត់បានឃើញ ជនរងគ្រោះជិះម៉ូតូ MSX ចូលតាមផ្លូវលំ ហើយបានឃើញ ម៉ូតូ C125 ពីរគ្រឿង មានគ្នា៥នាក់ ជិះតាមពីក្រោយ ហើយក៏ឮសម្លេង ផ្ទុះចំនួន២គ្រាប់ និងឮសម្លេង ស្រែកជួយផងៗ ហើយក៏ឃើញ ម៉ូតូពីរគ្រឿងនោះ ជិះចេញទៅវិញ បាត់ទៅតែម្តង ។ នៅក្នុងហោប៉ៅខោ ជនរងគ្រោះសមត្ថកិច្ច បានរកឲ្យឃើញ មានបុងគិត លុយ១សន្លឹក មានឈ្មោះហាង សំណង់12 សប្បាយៗ ដែលជនរងគ្រោះ ទើបមកពី ផឹកស៊ី ។
ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់ សាកសពឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!