ខេមរៈ សិរីមន្ត​កាន់​ប្រាក់ ​១០០០​ ដុល្លារ​ ជូន កាកបាទ​ក្រហម

 
 

តារា​ចម្រៀង​ លោក ខេមរៈ សិរីមន្ត បាន​កាន់​ប្រាក់​ចំនួន ១០០០ ដុល្លារ ឡើង​ជូន​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ដើម្បី​ដាក់​បញ្ចូល​ក្នុង​មូលនិធិ​សប្បុរសធម៌​កាកបាទក្រហម​កម្ពុជា កាល​ពីព្រឹកមិញ​នេះ។

ថវិកា ១០០០ ដុល្លារ​នេះ ត្រូវ​បាន​លោក​នាំ​យក​ទៅ​ជូន សម្ដេច ហ៊ុន សែន ក្នុង​ទិវា ប្រារព្ធ​ខួប​លើក​ទី ​១៥១ ​ឆ្នាំនៃ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហម​កម្ពុជា  រាជធានី​ភ្នំពេញ កាលពីព្រឹកមិញ​នេះ។

ខេមរៈ សិរីមន្ត បាន​ប្រាប់ Sabay តាម​​ទូរសព្ទ ថា ថវិកា ១០០០ ដុល្លារ​នេះ គឺ ជា​ប្រាក់​ផ្ទាល់​ខ្លួន​របស់​លោក ហើយ​ក៏​ជា​លើក​ទី១ ​ដែល​​លោក​បាន​ជួយ​ជា​ប្រាក់ ដល់​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម។ “កន្លង​មក​ខ្ញុំ​ជួយ កាកបាទក្រហម​កម្ពុជា តែ​តាម​ការ​ច្រៀង​ concert ទេ  អត់​ដែល​បាន​ជួយ​ជា​ប្រាក់​​អី​ទេ តែ​ឆ្នាំ​នេះ​ខ្ញុំ​ចង់​ជួយ​ជា​ប្រាក់ ខ្ញុំ​ចង់​ធ្វើ​​បែប​នេះ​យូរ​ហើយ ខ្ញុំ​ឡើង​យក​ទៅ​ជូន​ សម្ដេច និង លោក​ជំទាវ ​ផ្ទាល់​តែ​ម្ដង “។

សិរីមន្ត​បាន​បន្ត​​ទៀត​ថា ការ​ជួយ​កាកបាទក្រហម​កម្ពុជា​នេះ លោក​គិត​ថា ថវិកា​ដែល​លោក​ជួយ​នេះ នឹង​ជួយ​ដល់​ជន​រងគ្រោះ​ផ្ទាល់​តែ​ម្ដង ត្បិត​អី​នៅ​ពេល​មាន​គ្រោះ​​មហន្តរាយ​នានា ​​មាន​តែ  កាកបាទក្រហម​ទេ ដែល​ទៅ​ជួយ​មុន​គេ ហេតុ​នេះ​លោក​មិន​ព្រួយ​ពី​ការ​បាត់​ថវិកា​លោក​ឡើយ។

លោក ខេមរៈ សិរីមន្ត បាន​និយាយ​ទៀត​ថា លោក​និឹង​បន្ត​ជួយ​ដល់ កាកបាទក្រហម​កម្ពុជា នៅ​ឆ្នាំ​ក្រោយៗ ​ទៀត ទៅ​តាម​លទ្ធភាព​របស់​លោក ក្នុង​នោះ​ដែរ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ ក៏​បាន​ស្នើ​ដល់ ទស្សនិកជន​​​​ក៏​ដូច​ជា សប្បុរសជន​ផ្សេង​ទៀត  មេត្តា​​ផ្ដល់​មូលនិធិ​ដល់​កាកបាទក្រហម​កម្ពុជា ទាំង​អស់​គ្នា ទោះ​តិច​ក្ដី​ច្រើន​ក្ដី៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម