សំណង់អគាររីសត មួយកន្លែងបានបាក់ធ្លាក់ លើផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត
រាជធានីភ្នំពេញ៖ សំណង់អគាររីសតមួយកន្លែងបានបាក់ធ្លាក់ថ្មទាំងផ្ទាំងចុះមកក្រោម បណ្តាលឲ្យធ្លាក់ ធ្លុះចូលក្នុងផ្ទះ ប្រជាពលរដ្ឋគួរឲ្យ រន្ធត់ ខណៈពេលភ្លៀង ខ្យល់កន្ទ្រាក់មួយមេធំ ប៉ុន្តែជាសំណាង ក្នុងមួយពាន់គ្រោះថ្នាក់ ដែលផ្ទាំងថ្ម មិនធ្លាក់ចំមនុស្ស ដែលនៅក្នុងផ្ទះ ។ហេតុ ការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨និង៣០ នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ នៅក្រោយវត្ត ព្រះពុទ្ធ មានបុណ្យ ស្ថិតតាម បណ្តោយផ្លូវ១៩៦ នៅចំណុចមុខ ផ្ទះលេខ ៧២Eo ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រជាពលរដ្ឋមានការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះអគារសំណង់រីសតខាងលើ គ្រាន់តែភ្លៀងមួយមេបាក់ធ្លាក់ ថ្មទាំងផ្ទាំងៗ នេះមិនធ្លាក់ចំ មនុស្សដែលនៅក្នុងផ្ទះ បើត្រូវមនុស្ស ទាំងអស់នៅក្នុងផ្ទះ ប្រាកដជា បាត់បង់អាយុជីវិតជាមិនខាន ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋមាន ការសំណូម ពរ យ៉ាងទទូចចំពោះអាជ្ញាធរមាន សមត្ថកិច្ចដែលពាក់ព័ន្ឋ មេត្តាត្រួតពិនិត្យ នូវសំណង់អគារ រីសត ខាងលើ ជុំវិញបច្ចេកទេស នៃការសាង សង់ តើត្រូវតាមលក្ខណៈ ស្តង់ដាត្រឹមត្រូវ ហើយឬនៅ ។
ក្រោយពេលអគាររីសតបាក់ធ្លាក់ទៅលើផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ចបានសន្យាហៅម្ចាស់សំណង់ខាង លើ មកធ្វើការ ដោះស្រាយ ជាមួយ ម្ចាស់ផ្ទះ រងគ្រោះនៅ ព្រឹកស្អែក ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!