ភ្លៀង​មួយ​ មេ​ធំ​ធ្វើឲ្យ ក្នុងរាជធានីភ្នំពេញ កកស្ទះ ចរាចរណ៍ ខណៈពេល ដើមឈើជាច្រើន ដើមបានបាក់ ហើយ​រថយន្ត ដឹកទំនិញសំពីងសំពោង បានបើកទាក់ ខ្សែភ្លើងដាច់ ធ្លាក់ពេញផ្លូវ

 
 

រាជធានីភ្នំពេញ៖ ភ្លៀងកក់ខែមួយមេធំធ្វើឲ្យដើមឈើ ជាច្រើនដើមបានបាក់រលំ សង្កត់លើទ្រូងផ្លូវ និងរថយន្តមួយ គ្រឿងបានរងការ ខូចខាតដោយដើមឈើសង្កត់លើ ចំណែកបង្គោលភ្លើងតូចៗ ក៏បាក់ធ្លាក់ខ្សែភ្លើងមកលើផ្លូវ រីឯស្តង់ផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនទូរស័ព្ទ មួយក៏បានដួលរលំទាំង ស្រុងតែម្តង ។ ប៉ុន្តែអ្វីគួរកត់សម្គាល់នោះក៏ មានរថយន្តដឹកទំនិញសំពីងសំពោង បើកទាក់ដាច់ខ្សែភ្លើង មកលើដងផ្លូវ ជាហេតុធ្វើឲ្យផ្លូវនៅក្នុងរាជធានី ភ្នំពេញមួយចំនួនបានកកស្ទះ។ ភ្លៀងបានចាប់ផ្តើលបង្អុល វេលាម៉ោ៨យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ លាយលំដោយខ្យល់កន្ទ្រាក់ខ្លាំង ជាហេតុធ្វើឲ្យមេឃខ្មៅងងឹត ពិបាកក្នុងការធ្វើចរាចរណ៍ផងដែរ ។

ជាមួយគ្នានោះប្រជាពលរដ្ឋ បង្ហាញនៅក្តីព្រួយបារម្ភណ៍យ៉ាងខ្លាំង ចំពោះបង្គោលភ្លើងតូចៗមួយចំនួន បានបាក់សង្កត់ទៅលើទ្រូងផ្លូវ ហើយបញ្ហាប្រឈមនោះគឺខ្សែភ្លើងទាំងអស់សុទ្ឋតែមានចរន្ត ដូច្នេះហើយវាអាចឆក់ ធ្វើឲ្យបាត់បង់អាយុជីវិត បានគ្រប់ពេល ចឹងហើយប្រជាពលរដ្ឋបានសំនូមពរយ៉ាងទទូចសុំឲ្យ ខាងអគ្គិសនីកម្ពុជាមេតា្ត ត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាម ស្តង់ដាបច្ចេកទេសផង ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម