បងប្អូនបង្កើត៣នាក់ លង់ទឹកស្លាប់ នៅ ស្រុកប្រាសាទសំបូរ

 
 

កំពង់ធំ ៖ ករណីដ៏គួរឱ្យខ្លោចផ្សារ សម្រាប់ ក្រុមគ្រួសារមួយកូនប្រុសស្រី៣នាក់របស់ខ្លួន ដែលមាន អាយុចាប់ពី៩ឆ្នាំទៅ១៤ឆ្នាំ លង់ទឹកស្លាប់ ដ៏គួរឱ្យ អណោចអធមក្រោយ បានខំចិញ្ចឹមបីបាច់ ថែរក្សាតាំងតូចក្រូចឆ្មា រហូតមកដល់វ័យប៉ុននេះ ។

ករណីដ៏គួរឱ្យខ្លោចផ្សារមួយនេះ បាន កើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៥ ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចស្ទឹង សែន ភូមិឈូកគ្រោះ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ ។

យោងតាមរបាយការណ៍របស់ស្នងការ នគរបាលខេត្ដកំពង់ធំ លោកឧត្ដមសេនីយ៍ ជូ សំអាន បានឱ្យដឹងថា ករណីមួយនេះបាន កើតឡើង ខណៈដែលជនរងគ្រោះទាំង៣នាក់ បងប្អូនបង្កើត ត្រូវបានឪពុកម្ដាយរបស់ ពួកគេនាំទៅលើស្រុកកំណើតខាងឪពុក ពេលនោះ ពួកគេទាំងបីនាក់ បានទៅងូតទឹកស្ទឹង សែនរហូតលង់ស្លាប់ទាំង៣នាក់តែម្ដង ។

លោកឧត្ដមសេនីយ៍ស្នងការបានបញ្ជាក់ ទៀតថា ក្មេងៗរងគ្រោះទាំង៣នាក់ រួមមាន ទី១ ឈ្មោះឃាន់ ស្រីអូន អាយុ១៤ឆ្នាំ ទី២ ឈ្មោះឃាន់ តុលា ភេទប្រុស អាយុ១៣ឆ្នាំ និងទី៣ ជាប្អូនពៅ ឈ្មោះឃាន់ ចាន់ថា ភេទ ប្រុស អាយុ៩ឆ្នាំ ។

យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ ទៀតថា មុនពេលមានរឿងដ៏គួរឱ្យរន្ធត់មួយ នេះកើតឡើង គឺឪពុកម្ដាយក្មេងរងគ្រោះ ទាំង៣នាក់ បានទៅលេងស្រុកកំណើតរបស់ ឪពុកឈ្មោះ សេង សុឃាន់ នៅភូមិឃុំ ខាងលើ ស្រាប់តែពួកគេទាំង៣នាក់ បាន ទៅងូតទឹកស្ទឹង រហូតលង់ស្លាប់តែម្ដង ។

ក្រោយមានករណីខាងលើនេះកើតឡើង ប្រជាពលរដ្ឋនៅក្នុងភូមិនិងសមត្ថកិច្ចបានចុះ ទៅជួយស្រង់ សពពួកគេទាំង៣នាក់ ដោយ ដំបូងឡើយនាំគ្នាជួយសង្គ្រោះនិងប្រុងដឹក យកទៅមន្ទីរពេទ្យ តែអកុសលបានដាច់ខ្យល់ ស្លាប់ទៅហើយនោះ ។

បច្ចុប្បន្នសពក្មេងប្រុសស្រីទាំងបីនាក់នេះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ដោយក្ដីអាលោះអាល័យ ជាទីបំផុត ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម