សង្ឃ២អង្គដោះស្បង់ចីវរមកលេងគប់ ប៉េង ប៉ោងក្នុងវត្ត ត្រូវមន្ត្រីធម្មការ ចាប់ផ្សឹក
ខេត្តកំពត ៖ សង្ឃ២អង្គត្រូវគណៈកម្មការវត្តចាប់ឃាត់ខ្លួនភ្លាមៗប្រគល់ឱ្យនគរបាលស្រុកកំពង់ត្រាច កាលពី យប់ថ្ងៃទី៤ មេសា ២០១៥ បន្ទាប់ពីសង្ឃទាំង ២អង្គនោះនាំគ្នាដោះស្បង់ ចីវរ នៅក្បែរដំបូក ហើយស្លៀកពាក់ សម្លៀកបំពាក់ យ៉ាងសង្ហារមកលេង គប់ប៉េងប៉ោង ក្នុងពិធីបុណ្យឆ្លង កុដិនៅ វត្តត្រពាំងជ្រៃ។
សង្ឃទាំង២អង្គនេះ ១-ព្រះនាមវង្ស រតនា ព្រះជន្ម១៨វស្សា និង២-ព្រះនាមពៅ រឹម ព្រះជន្ម២២វស្សា។ ប្រភព បានឱ្យដឹងថា ស្បង់ទាំង២អង្គនេះ បានដោះស្បង់ចីវរចេញ ហើយងាក មកគប់ប៉េង ប៉ោងបង្កឱ្យ មានការភ្ញាក់ផ្អើល ដោយសា រប្រជាពលរដ្ឋ ដែលស្គាល់សង្ឃ ទាំង២អង្គបានឃើញ និងរាយការណ៍ ទៅគណៈកម្មការវត្តឱ្យឃាត់ខ្លួន ប្រគល់ ឱ្យនគរបាល ស្រុកកំពង់ត្រាច។
នគរបាលស្រុកកំពង់ត្រាចបានទទួលយកសង្ឃទាំង២អង្គនេះទាំងយប់ លុះព្រឹកឡើងថ្ងៃទី៥ មេសា នគរបាលស្រុក ក៏បានសួរនាំ តែលោកអនុសេនីយ៍ឯក រ័ត្ន សំអាង អធិការរង នគរបាល ស្រុកកំពង់ត្រាច បានថ្លែងប្រាប់ថា សង្ឃទាំង ២អង្គនេះមិនមាន ជាប់ពាក់ព័ន្ធ បទល្មើសអ្វីទេ ហើយខាង នគរបាលបាន ប្រគល់ទៅឱ្យ មន្ត្រីធម្មការស្រុកវិញ។
លោកសុខ សាវឿន មន្ត្រីធម្មការស្រុកបានឱ្យដឹងថា សង្ឃ២អង្គនេះនិមន្តមកពីវត្តកោះផ្តៅក្នុង ឃុំកំពង់ត្រាច។ លោកបញ្ជាក់ថា សង្ឃទាំង ២អង្គនេះពិតជាខុសនឹងវិន័យសង្ឃ ហើយដោយ សារគ្មានទោស ពែរ៍អ្វី ត្រូវបានមន្ត្រី ធម្មការស្រុកផ្សឹក ហើយឱ្យវិល ត្រឡប់ទៅ ស្រុកកំណើតរៀងៗ ខ្លួនវិញ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!