ឆាយ វីរៈយុទ្ធ លាក់បាំង រឿង​អា​ស្រូវ​ប្អូន​ស្រី​ លែង​ប្ដី​ទាំង ​វ័យ​ក្មេង

 
 

ភ្នំពេញ៖ ការអូសទាញបងប្អូន ឬសាច់ញាតិ ឲ្យចូលប្រឡូក ក្នុងវិស័យសិល្បៈ ជារឿងធម្មតា ទៅហើយ តារាចម្រៀងខ្លះ ចូលច្រៀង ស្ទើរតែក្លាយជា លក្ខណៈពូជក៏មាន ។ ក្នុងនោះក៏មាន ត្រកូលឆាយ ផងដែរ ដែលមាន លោក ឆាយ វីរៈយុទ្ធ បានអូសប្អូនស្រីលោក ឆាយ សុវណ្ណនារី ឲ្យចូលច្រៀងដូចគេ ដូចឯងដែរ ដើម្បីប្រមូល ភាពល្បីល្បាញ ដូចតារាស្រី ក្នុងផលិតកម្ម សាន់ដេ ដទៃ ។ នាង ឆាយ សុវណ្ណារី ថ្វីត្បិតជាតារាចម្រៀង របស់សាន់ដេ តែនាងមិនបាន សម្ដែងរឿង របស់ សាន់ដេ សូម្បីតែមួយរឿង ជាពិសេសយូរៗ ទើបនាងចេញ បទចម្រៀងម្ដង។

ថ្មីៗនេះ ឆាយ សុវណ្ណារី ក៏បានវិលមកវិញ ជាមួយបងប្រុសនាង លោក ឆាយ វិរៈយុទ្ធ ក្នុងបទចម្រៀងចូលឆ្នាំ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ ក្នុងការប្រគំតន្រ្តី របស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ។ រឿងរ៉ាវដ៏រសើបមួយ ក៏លេចឡើង ស្របពេលនាង វិលត្រឡប់ មកវិញនេះ។ អ្នកមានលំនៅដ្ឋាន ក្បែរផ្ទះរបស់ ឆាយ សុវណ្ណារី បាននិយាយថា នៅពេលពិធីករ ពិធីការិនី បានហៅ នាង ឆាយ សុវណ្ណារី ថា«កញ្ញាៗ» ពួកគេបែរជាចង់សើច ព្រោះពួកគេ ស្គាល់ច្បាស់ថា ឆាយ សុវណ្ណារី មិនមែន «កញ្ញា» ទេ ព្រោះនាងធ្លាប់ មានគ្រួសារ និង លែងលះគ្នា ម្ដងរួចហើយ ដោយសារភាពមិន ចុះសម្រុងក្នុងគ្រួសារ ទើបនាងក្លាយជា ស្ត្រីមេម៉ាយ ទាំងវ័យក្មេង ។

នេះក៏ជាហេតុផល ដែល ឆាយ សុវណ្ណារី មិនសូវហ៊ាន លេចមុខលេចមាត់ខ្លាំង ក្នុងសិល្បៈ តែក៏មានមុខរបរ ក្រៅសិល្បៈដែរ មិនចំបាច់រំពឹង លុយពីសិល្បៈ ទាំងស្រុងឡើយ។ ថ្វីត្បិតតែ ឆាយ សុវណ្ណារី ចូលសិល្បៈមែន តែសុវណ្ណារី មិនសូវលេង ចរឹកតួល្បីឡើយ នាងជាមនុស្ស រួសរាយ និង ស្លូតបូតណាស់ មិនគួរជួបរឿង មិនល្អដូចនេះទេ ។

ទាក់ទងរឿងដ៏រសើបនេះ ត្រូវបានគេដឹងថា លោក ឆាយ វីរៈយុទ្ធ ក៏ជួយលាក់ប្រវត្តិ ដ៏ជូរជត់របស់ ប្អូនស្រីលោកដែរ ព្រោះជារឿងអាម៉ាស សម្រាប់មនុស្ស ស្រីវ័យក្មេង។ ឆាយ សុវណ្ណារី និងឆាយ វីរៈយុទ្ធ មិនទាន់អាចសុំការ បំភ្លឺបន្ថែមបានទេ នៅពេលនេះ ។ គេហទំព័រ LookingTODAY រង់ចាំការបំភ្លឺ ពីតារាចម្រៀងដ៏ល្បី ទាំងពីរនៅពេលក្រោយ ដោយក្ដីរីករាយ ដើម្បីឲ្យមហាជន អស់ការសង្ស័យ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម