ទើបជាប់ក្នុងបញ្ជីតារាចម្រៀងពិភពលោកឥឡូវ ព្រាប សុវត្ថិ ឈានដល់វេទិកាសហគមន៍អឺរ៉ុបទៀត
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលបានកើតឡើងម្តងទៀតចេញពីលោក ព្រាប សុវត្ថិ ដែលបន្ទាប់ពីទើបជាប់ឈ្មោះក្នុងបញ្ជីប្រកួតប្រជែងរើសតារាចម្រៀងលំដាប់ពិភពលោក តារាចម្រៀងកំពូលរូបនេះ បានឈានជើងឡើងវេទិកាសហគមន៍អឺរ៉ុបទៀតនាយប់មិញនេះ។
លោក ព្រាប សុវត្ថិ និងឯកឧត្តមអគ្គកុងស៊ុលតំណាងសហគមន៍អឺរ៉ុប(រូបថត៖ទូរសព្ទដៃ)
នោះគឺទិវាអឺរ៉ុប ២០១៤ ខួបទី៦៤ ត្រូវនឹងថ្ងៃទី០៩ ឧសភា នេះ។ យ៉ាងណាកម្មវិធីបានប្រារព្ធធ្វើមុននៅយប់មិញនេះ ដែលមានផ្សាយផ្ទាល់ដោយទូរទស្សន៍ MyTV។ ក្នុងនាមជាកំពូលតារាចម្រៀងរបស់កម្ពុជា លោក ព្រាប សុវត្ថិ ត្រូវបានគេផ្តល់កិត្តិយសឡើងឆាកមួយនេះ។
នៅចំពោះមុខអង្គទូតប្រទេសជាសមាជិកសហគមន៍អឺរ៉ុប លោក ព្រាប សុវត្ថិ បានបកស្រាយបទចម្រៀង៣បទ មានញាក់មាន Slow ឯទស្សនិកជនទះដៃហ៊ោយ៉ាងកងរំពង។ ក្រោយចប់ការបកស្រាយបទចម្រៀង លោក ព្រាប សុវត្ថិ ត្រូវបានស្វាគមន៍ដោយឯកឧត្តមអគ្គកុងស៊ុលតំណាងសហគមន៍អឺរ៉ុប។
លោក ព្រាប សុវត្ថិ ទទួលកាដូអនុស្សាវរីយ៍ពីឯកឧត្តមអគ្គកុងស៊ុល
តបនឹងការផ្តល់កិត្តិយស និងកិច្ចស្វាគមន៍របស់មន្ត្រីថ្នាក់ខ្ពស់របស់សហគមន៍អឺរ៉ុប លោក ព្រាប សុវត្ថិ បានថ្លែងថា នេះគឺជាលើកទីមួយហើយដែលលោកបានធ្វើការជាមួយសហគមន៍អឺរ៉ុប លោករីករាយ និងមានមោទនភាពមែនទែន។ បន្ថែមពីលើនេះ លោក សុវត្ថិ បន្តថា លោកសូមថ្លែងអំណរគុណ ចំពោះការផ្តល់កិត្តិយសនេះ និងមួយផ្នែកទៀតអរគុណចំពោះការបើកផ្លូវរបស់ប្រទេសក្នុងសហគមន៍អឺរ៉ុបនានា ឲ្យកម្ពុជានាំចូលទំនិញមួយចំនួនចូលដោយរួចពន្ធ។
ឯកឧត្តមអគ្គកុងស៊ុល បានតបវិញថា ភាគីខាងលោកក៏រីករាយដូចគ្នា ហើយថែមទាំងបង្ហើបថា ប្រសិនបើលោក ព្រាប សុវត្ថិ អាចចូលរួមធ្វើការជាមួយសហគមន៍អឺរ៉ុប ដោយចុះទៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែប្រសើរ។
យោងតាមការបញ្ចេញឲ្យដឹងពីឯកឧត្តមអគ្គកុងស៊ុលដែរបានឲ្យដឹងថា សហគមន៍អឺរ៉ុបបានមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង ២០ឆ្នាំមកហើយ ក្នុងនោះជំនួយឥតសំណងចំនួន ជាង ៤០០លានដុល្លារក្នុង១ឆ្នាំ ត្រូវបានផ្តល់មកឲ្យប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ។ ជំនួញនោះ ផ្ដោតលើគម្រោងមួយចំនួនដូចជា លើកកម្ពស់សិទ្ធិមនុស្ស វិស័យសុខាភិបាល កិច្ចការពារបរិស្ថាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើម៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!