តារាសម្តែងស្រី Angelababy នឹងចូលរោងការ ក្នុងខែតុលានេះ
ចិន៖ កាលពីថ្មីៗនេះ គូស្នេហ៍ដ៏ល្បីមួយគូ គឺលោក Huang Xiaoming និងនាង Angelababy បានប្រកាស ជាសារធាណៈ ថានឹងរៀបការ ក្នុងឆ្នាំនេះ។
ចំពោះពិធីរៀបការ របស់គូស្នេហ៍មួយនេះ នឹងធ្វើឡើង នៅកោះដ៏តូចមួយ នៅប្រទេសបារាំង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥។ មូលហេតុដែល ពិធីអាពាហ៍ពិពាហ៍ របស់ពួកគេ ត្រូវធ្វើឡើង នៅទីកន្លែងនោះ ដោយសារតែក្តីស្រមៃរបស់ Angelababy តែងតែចង់បាន ការរៀបការបែប រូម៉េនទិក ដូចក្នុងរឿងនិទាន ដូច្នេះហើយលោក Huang Xiaoming ត្រូវលុបចោល គម្រោងរបស់គាត់ ដែលត្រូវធ្វើនៅ ស្រុកកំណើតរបស់គាត់ នៅទីក្រុង Qingdao ទៅធ្វើនៅប្រទេសបារាំងវិញម្តង។ រូបគាត់ ក៏បានបញ្ជាក់ផងដែរថា គាត់សម្រេចចិត្តជ្រើសរើស យកថ្ងៃទី១ ខែតុលានេះ ជាថ្ងៃរៀបការរបស់គាត់ ព្រោះវាជាថ្ងៃប្រារព្ធទិវាបុណ្យជាតិ របស់ប្រជាជនចិន ហើយគាត់មានអារម្មណ៍ថា ជាថ្ងៃដែល មានន័យណាស់។ ជាពិសេសទៀតនោះ មិត្តភក្កិរបស់គាត់ ខាងមុខជំនួញជាច្រើននាក់ នឹងចូលរួម ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់គាត់ផងដែរ។
គួរបញ្ជាក់ផងដែរថា លោក Huang Xiaoming និងនាង Angelababy បានភ្ជាក់ពាក្យជាមួយគ្នា ចំថ្ងៃខួបកំណើតគម្រប់អាយុ៣៦ឆ្នាំ របស់លោក Huang Xiaoming កាលពីឆ្នាំ ២០១៣។ ហើយនៅថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃខួបកំណើតរបស់នាង Angelababy គម្រប់ខួប២៦ឆ្នាំ លោកHuang Xiaomin បានសុំនាងរៀបការ៕
លោក Huang Xiaoming និងនាង Angelababy
ប្រភព lollipop
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!