មិត្ដប្រុសសុំបែក មិនសុខចិត្ដ នារីកូរ៉េ ដាក់ថ្នាំ រំលោភ

 
 


កូរ៉េខាងត្បូង៖ ស្ដ្រីម្នាក់ ត្រូវបាន ឃាត់ខ្លួន ក្រោយពី ជាប់ពាក់ព័ន្ធ នឹង អំពើចាប់រំលោភ បន្ទាប់ពីដាក់ថ្នាំ ដៃគូរបស់ខ្លួន និង ព្យាយាម ចាប់រំលោភ សេពសន្ថវៈ នេះ បើតាមព្រះ រាជអជ្ញារក្នុង ប្រទេសនេះ បានលើកឡើង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ដ្រីវ័យ ៤៥ឆ្នាំ ឈ្មោះ Jeon បានដាក់ ថ្នាំ ដៃគូរបស់ខ្លួន ដែលមានអាយុ ៥១ឆ្នាំ និងព្យាយាមរំលោភ បន្ទាប់ពី បុរសរូបនេះ ព្យាយាម ចង់បញ្ចប់ ទំនាក់ទំនង ស្នេហាមួយនេះ។ នៅក្នុងនោះ តាមរយៈការ សើុបអង្កេតពីក្រុម ប៉ូលីស បានបន្ថែម ឲ្យដឹងថា អ្នកទាំងពីរ បានស្គាល់គ្នា នៅក្នុងក្លឹបធាក់ កង់មួយកន្លែង ក្នុងអំឡុងឆ្នាំ ២០១១ ដែលជាបន្ដបន្ទាប់ ក៏ធ្វើការណាត់ជួបគ្នា រហូតឈាន ទៅដល់ សេចក្ដីស្រឡាញ់ ខណៈដែល ខាងប្រុស បានរៀបការ និងមាន កូន បាត់ទៅហើយ។ តែមកដល់ពេល ថ្មីៗនេះ បុរសរងគ្រោះ បានស្នើរ សុំ បញ្ចប់ ទំនាក់ទំនង ស្នេហាមួយនេះ តែនាង បែរជា សុំជួប គាត់ ជាលើក ចុងក្រោយ នៅផ្ទះរបស់នាង។ ជាមួយគ្នានោះ នាងបាន ឲ្យភេសជ្ជៈមួយ ប្រភេទ ទៅឲ្យគាត់ និងនិយាយថា វានឹងជួយសម្រាល អាការៈ ឈឺឆ្អឹងរបស់គាត់។ 

ក្រោយពី ផឹកភេសជ្ជៈ ដែលមានផ្ទុកថ្នាំងងុយគេង រួច គាត់ ក៏គេងលង់លក់ និងខ្លួនប្រាណ ជាប់ចំណង ដែលជាសំណាងល្អ គាត់ដឹង ខ្លួនមុន និងស្រាយចំណង ហើយរត់ចេញពី ផ្ទះនាង ខណៈដែល នាងបម្រុងនឹង រួមភេទ ជាមួយនឹង គាត់ទៅហើយ។ នៅក្នុងរបាយការណ៍ បានបញ្ជាក់ថា នារីជាប់ចោទ បានប្រើ ញញួរវ៉ៃ ក្បាលរបស់ គាត់ និងគំរាម សម្លាប់គាត់ បន្ថែមទៀត។

យ៉ាងណាមិញ ស្ដ្រីជាប់ចោទនេះ នឹងក្លាយជា នារីកូរ៉េដំបូងបង្អស់ ដែលជាប់ចោទ ពីបទ ប៉ុនប៉ងរំលោភ៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម