កាណូតនេសាទ ល្មើសច្បាប់ បើកដេញ បុកកាណូត មេជលផល ពេលចុះបង្ក្រាប បទល្មើស

 
 

សៀមរាប-បាត់ដំបង៖ កាណូតនេសាទ ល្មើសរបស់ ឈ្មួញជាច្រើនគ្រឿង នៅវេលាម៉ោង ១១និង៤០នាទី ព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៥ បាននឹងកំពុងដេញ បុកទូករបស់ប្រធាន រដ្ឋបាលជលផល លោក អេង ជាសាន នៅលើផ្ទៃបឹង ទន្លេសាប ដែលលើកាណូតរបស់ មេជលផល ក៏មានលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងសហការី ផងដែរ ។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា លោក អេង ជាសាន បានចេញកាណូត ចុះទៅបង្ក្រាប កាណូតនេសាទ ខុសច្បាប់នៅលើ ផ្ទៃបឹងទន្លេសាប នៅក្នុងទឹកដី ខេត្ដសៀមរាបនិង ខេត្តបាត់ដំបង ស្រាប់តែក្រុម ឈ្មួញទាំងនោះ បានបើកកាណូត បុកមកវិញ ធ្វើឱ្យស្ថានការណ៍ កាន់តែធ្ងន់ធ្ងរទៅៗ ។

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម