មន្ត្រីនគរបាល ប៉ុស្តិ៍កន្ទោក ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ខណៈដើរល្បាត ត្រូវម៉ូតូជិះមកបុក
ភ្នំពេញ ៖ មន្ត្រីនគរបាលពីរនាក់ ខណៈជិះម៉ូតូដើរល្បាត ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីសុវត្ថិភាព ជូនប្រជាពលរដ្ឋ ប៉ុន្តែ ត្រូវបានម៉ូតូមួយគ្រឿងជិះមកបុកយ៉ាងពេញ ទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ចំណែកម៉ូតូបង្កក៏ រងរបួសធ្ងន់ដែរ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ ៤ ត្រង់ចំណុចភូមិកន្តោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលប៉ុស្តិ៍កន្ទោក បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ស្រ៊ុន ឆើត ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិ កន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀត ឈ្មោះ ឈន វណ្ឌី ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងពីរ ជិះ ម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AH-៤៥១៥ ចំណែកម៉ូតូបង្ក ម៉ាកគុបជ្រុង ពណ៌ទឹក ប៊ិច ពាក់ស្លាកលេខ គ ៤ផ៩៧ ភព១ អ្នកបើកបរ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។
សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូបង្កជិះម្នាក់ឯង ក្នុងទិសដៅ ពីកើតទៅលិច ដោយមានម៉ូតូមួយគ្រឿងទៀត ម៉ាក សង់កូរ៉េ ជិះដេញគ្នា លុះមកដល់កន្លែងកើតហេតុ បានប៉ះដៃចង្កូតគ្នា ក៏ជ្រុលទៅ បុកម៉ូតូជនរងគ្រោះ ដែលជាក្រុមនគរបាលខណ្ឌដើរល្បាតនោះ យ៉ាងពេញទំហឹង ដួលបោកទៅនឹងថ្នល់ បណ្តាលឲ្យ ជនរងគ្រោះ ជាមន្ត្រីនគរបាលម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកឯភាគីអ្នក ជិះម៉ូតូបង្ក ក៏រងរបួសធ្ងន់ផងដែរ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបែកចាន ចំណែកឯ មន្ត្រីនគរ បាលរងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរសម្ភពជម្ពូវ័ន្ត ចំណែកវត្ថុតាង ត្រូវយកទៅរក្សាទុកនៅអធិ ការដ្ឋាន ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!