ដេញវ៉ៃគ្នា ពេលទៅមើលល្ខោន របួសពីរនាក់ ចាប់ខ្លួន និងរត់គេច ខ្លួន៥នាក់

 
 

កណ្ដាល៖ ជនល្មើសម្នាក់ ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួន ខណៈដែលបក្ខពួក ចំនួន៥នាក់ ផ្សេងទៀត បាននឹងកំពុងបន្ដ មានសេរីភាព បន្ទាប់ពីពួក គេបានវាយទៅលើ យុវជនពីរនាក់ បណ្ដាលឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរ ពេលមានជម្លោះ នៅកន្លែងមើលល្ខោន កាលពីវេលាម៉ោង ៩និង៤០នាទី យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៥ ស្ថិតនៅចំណុចផ្លូវរទេះ ក្បែររបងវត្ដ មហាអម្ពវ័ន ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច បានបង្ហាញថា ជនរងគ្រោះពីរនាក់ រងរបួស យ៉ាងធ្ងន់ធ្ងរ ទី១ឈ្មោះ យ៉ត សុភាក់ អាយុ ២១ឆ្នាំ មុខរបរ ជាអ្នកបើករថយន្ដ រស់នៅភូមិ តាង៉កស្រែ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង និងទី២ឈ្មោះ វ៉ា សត្យា ហៅ ឈីត អាយុ២១ឆ្នាំ មុខរបរ បើកគ្រឿងចក្រ រស់នៅភូមិកំពង់ព្នៅ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ។ ដោយឡែក ជនល្មើស ចំនួន៦នាក់ ទី១ឈ្មោះ ឆុន ឈាន់ អាយុ២២ឆ្នាំ មុខរបរកសិករ ត្រូវឃាត់ខ្លួន ទី២ឈ្មោះ ខុំ មុខរបរបើក គ្រឿងចក្រ ទី៣ឈ្មោះ ខៃ វ៉ា មុខរបរ កម្មករឡឥដ្ឋ ទី៤ឈ្មោះ គ្រី តូ មុខរបរកម្មករ ដឹកអង្កាម ទី៥ឈ្មោះ ស៊ិន សេង មុខរបរ កម្មករឡឥដ្ឋ និងទី៦ មិនស្គាល់ អត្ដសញ្ញាណ ដែលពួកគេ ទាំង៥នាក់នេះ រស់នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល បានរត់គេចខ្លួនអស់ ក្រោយបង្កអំពើហិង្សា ទៅលើជនរងគ្រោះ ។

របាយការណ៍របស់ សមត្ថកិច្ចបានបន្ដ ទៀតថា មុនពេលកើតហេតុ ជនល្មើសទាំង ៦នាក់ ជិះម៉ូតូ២គ្រឿង ឌុបគ្នាមើលល្ខោននៅ វត្ដមហាអម្ពរវ័ន ហៅវត្ដឬស្សីជ្រោយ លុះពេលធ្វើដំណើរ ទៅដល់ពួកគេ បានទុកម៉ូតូរួច ហើយនាំគ្នាទៅ ផឹកស្រាបៀ នៅក្នុងវត្ដអស់ កន្លះកេស ក៏បានដើររៀងៗខ្លួន ។ លុះនៅ វេលាម៉ោងកើតហេតុ ជនល្មើស៥នាក់បាន មកប្រាប់ឈ្មោះ ឆុន ឈាន់ ថា ពួកគេមាន រឿងហើយ ហ្អែងទៅជួយវាយគ្នាផង ពេលនោះពួក គេទាំង៦នាក់ បាននាំគ្នាទៅវាយជន រងគ្រោះទាំងពីរនាក់ បណ្ដាលឱ្យបែកឈាម ពេញមុខ រួចរត់គេចខ្លួនអស់ ។ ក្រោយមាន ករណីនេះកើតឡើង កម្លាំងសមត្ថកិច្ចបានចុះ ទៅជួយអន្ដរាគមន៍ ដោយឃាត់ខ្លួនជនល្មើស បានម្នាក់ រីឯ៥នាក់ទៀត រត់គេចខ្លួន ខណៈដែលជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូន មកព្យាបាលនៅ មន្ទីរពេទ្យឯកជន តុសិត ជ្រោយចង្វារ ។ ដោយឡែក ជនល្មើសទាំង ៥នាក់ទៀត ត្រូវបានសមត្ថកិច្ចសុំដីការ ពីតុលាការ ដើម្បីបន្ដតាមចាប់ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម