មេប៉ុស្តិ៍ បឹងកក់១ ក្របួចកអាវ គំរាមវ៉ៃខ្នោះ អ្នកកាសែត ព្រោះតែរឿង ចូលទៅជួយ ឃាត់គេឈ្លោះគ្នា
រាជធានីភ្នំពេញ៖ ខណៈពេលអ្នកកាសែត ២នាក់ចូលទៅញ៉ាំគុយទាវ នៅហាងតាមចិញ្ចើមផ្លូវ ដោយញ៉ាំមិនទាន់ បានប៉ុន្មានផង ស្រាប់តែឃើញអ្នកលក់គុយទាវ ឈ្លោះប្រកែកគ្នាជាមួយ អ្នកលក់គុយទាវនៅជាប់គ្នា ឃើញដូចនេះអ្នកកាសែត បាននិយាយឃាត់ថា កុំឈ្លោះគ្នា ព្រោះសុទ្ឋតែ បងប្អូននោះទេ ។
មិនបានប៉ុន្មានផងស្រាប់តែ សមត្ថិច្ចប៉ូលិសដែលជិះល្បាតបានឃើញ ក៏ចូលទៅ ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺលោកមេប៉ុស្តិ៍បឹងកក់១ បានស្ទុះទៅក្របួច កអាវរុញច្របាច់ កអ្នកកាសែតម្នាក់ក្នុង ចំនោម២នាក់នោះទៅវិញ ថាកុំចេះដឹងរឿងគេ មិនតែប៉ុណ្ណោះ បាន គំរាមវ៉ៃខ្នោះទៅអ្នក កាសែតរូបនោះថែមទៀតផង។ គេមិនដឹងថាលោកមេប៉ុស្តិ៍ មានកំហឹងមកពីណានោះទេ តែទំនងជាបង្ក្រាបបទល្មើសមិនបានហើយទើបខឹង គោមកវ៉ៃរទះបែបនេះនោះ ។
ហេតុការណ៍ដែលធ្វើឲ្យមានការិះគន់ ពីសំណាក់ប្រជាពលរដ្ឋនេះបាន កើតឡើងនៅវេលាម៉ោង១ និង១០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ នៅរង្វង់មូលទួលគោក ក្នុងង្កាត់បឹងកក់២ ខណ្ឌទួលគោក ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!