ក្រុម ISIS បំផ្លាញ រូបចម្លាក់បុរាណ និងទីកន្លែង បេតិកភណ្ឌ ពិភពលោក អាយុកាល ២,០០០ឆ្នាំ មួយកន្លែង ទៀតហើយ (មានវីដេអូ)

 
 

អ៊ឺរ៉ាក់៖ វីដេអូឃ្លីបមួយ បង្ហោះដោយក្រុម ISIS នៃការវាយកម្ទេច រូបចំណាក់បុរាណ អាយុរាប់ពាន់ឆ្នាំ ក្នុងសារមន្ទីរ ធ្លាប់ត្រូវបានថ្កោលទោស យ៉ាងខ្លាំងរួចទៅហើយ ស្រាប់តែពេលថ្មីៗនេះ វីដេអូឃ្លីបថ្មីមួយទៀត ត្រូវបានបង្ហោះឡើង ដោយបង្ហាញឲ្យឃើញ ពីសកម្មភាព នៃការប្រើញញួរធំៗ វាយកំទេច រូបចម្លាក់បុរាណ ជាប់នៅនឹងជញ្ជាំង នៃទីកន្លែងបេតិកភណ្ឌពិភពលោក របស់ UNESCO ស្ថិតនៅទីក្រុង ហាត្រា ប្រទេសអ៊ីរ៉ាក់។


ក្រុម ISIS ប្រើញញួរធំៗ វាយកម្ទេច រូបចម្លាក់ តាមជញ្ជាំងប្រាសាទ

សកម្មភាពរបស់ ពួក ISIS វាយកម្ទេច រូបចម្លាក់បុរាណ និងសសរប្រាសាទបុរាណ អាយុកាល ២,០០០ឆ្នាំមុន បានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក  UNESCO តាំងពីឆ្នាំ ១៩៨៧ មកម្ល៉េះ។ ប្រភពដដែល លើកឡើងបន្តថា ក្នុងវីដេអូនេះ ISIS បានប្រកាសថា ពួកគេ កម្ទេច ទីកន្លែងបុរាណវត្ថុទាំងនេះ ពីព្រោះ រូបសំណាក់ទាំងនោះ ត្រូវបានគោរពបូជា ជំនួសឲ្យព្រះជាម្ចាស់។

គួរបញ្ជាក់ដែរថា ទីក្រុង ហាត្រា (Hatra) នេះគឺស្ថិតនៅ ទិសនិរតី នៃទីក្រុង Mosul ដែលត្រូវកាន់កាប់ដោយ ក្រុម ISIS ហើយ ទីក្រុង ហាត្រា  ជាទីក្រុងនៃ ចក្រភពអារ៉ាប់ដំបូង ដែលមានប្រាសាទបុរាណ និងកន្លែងបុរាណវត្ថុជាច្រើន ៕








ពួកសកម្មប្រយុទ្ធ ISIS ដែលបានបំផ្លាញទីតាំងប្រវត្តិសាស្ត្រទាំងនោះ


ទីក្រុង ហាត្រា (Hatra) ចក្រភពអារ៉ាប់ ដែលមាន ប្រាសាទបុរាណ និង កន្លែងបុរាណវត្ថុជាច្រើន


ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម