លោក​អធិការ​ប៉ូលិស​ខណ្ឌ​បំភ្លឺ ជុំវិញ​ ព័ត៌មាន​ ជនបរទេស ដែល​យល់​ ច្រឡំ​ថា​ចោរប្លន់

 
 

រាជធានីភ្នំពេញ ៖ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបំភ្លឺប្រាប់ កោះសន្តិភាពថា កាលពីវេលា ម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី២ មេសា នៅមុខ អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ តាមបណ្ដោយ មហាវិថី សហព័ន្ធរុស្ស៊ី ក្នុងភូមិ ក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មិនមានអំពើប្លន់ ឬឆក់យក ទូរស័ព្ទដៃពី បុរសម្នាក់ជាភ្ញៀវ ទេសចរជនជាតិ កាហ្សាក់ស្ថាន ឡើយ ។ 

លោកអធិការបានបញ្ជាក់ថា បុរសជនជាតិកាហ្សាក់ស្ថានម្នាក់នោះ ជាអ្នកទេសចរថ្មើរជើង ហើយ បានឆ្លង កាត់៤ប្រទេសរួច មកហើយ មុននឹងចូលមកដល់ប្រទេស កម្ពុជាយើង គឺយប់ កន្លែងណាដេក នៅកន្លែង នោះតែម្ដង ។ ដោយឡែកនៅ យប់កើតហេតុនោះ លោកបានបញ្ជា កម្លាំង នគរបាលខណ្ឌ ចេញល្បាតពួន ស្ទាក់បទល្មើស នៅក្នុងមូលដ្ឋាន ហើយជួប ជនបរទេស រូបនេះនៅមុខ អាកាសយានដ្ឋាន អន្ដរជាតិ ភ្នំពេញបម្រុងដេក នៅទីនោះ ។ ខណៈនោះ កម្លាំងនគរបាលបាន នាំបុរសនេះ ទៅសួរនាំទើបដឹងថា គាត់គឺជា ជនជាតិ កាហ្សាក់ស្ថានហើយ ជាអ្នកទេសចរថ្មើរ ជើងពីប្រទេស មួយទៅ ប្រទេសមួយ និងគ្មានប្រាក់ នៅជាប់ខ្លួនមួយកាក់ មួយសេនឡើយ ។

លោកអធិការបានបន្តថា ស្របពេលនោះដែរ ក៏មានប្រជាពលរដ្ឋមួយចំនួនយល់ ច្រឡំថាបុរស នោះត្រូវចោរ ប្លន់និងឆក់ ទូរស័ព្ទដៃ ព្រោះបុរស ខាងលើនេះបានពឹងឲ្យប្រាប់ នគរបាលឲ្យ ជួយរកកន្លែង ស្នាក់នៅឱ្យ គាត់ផង ។ ដោយមិនចេះ ស្ដាប់ភាសា ទើបនាំគ្នានិយាយថា បុរស នោះត្រូវចោរប្លន់ និងខ្លះថាឆក់ ទៅវិញ ធ្វើឲ្យមានការយល់ ច្រឡំដល់សារព័ត៌មាន ចុះផ្សាយ ថែមទៀតផង ។ លុះក្រោយពេល សួរនាំដឹងថា គាត់ចង់រក កន្លែងសម្រាក លោកក៏បញ្ជាឲ្យ នគរបាល ក្រោមឱវាទផ្អាកសួរនាំ និងរៀបចំកន្លែង ឲ្យគាត់សម្រាក រហូតអស់ចិត្ត ទើបសួរនាំបន្តទៀត ។

ប្រភពដដែលបានបន្តថា បុរសនោះបានប្រាប់ថា អត់មានចោរឆក់ឬប្លន់អ្វីឡើយនិងបញ្ជាក់ថា ខ្លួនគាត់ គ្មានអ្វីឲ្យ ចោរប្លន់ទេ ការធ្វើទេសចរណ៍ មានតែសម្បកខ្លួនប៉ុណ្ណោះហើយ ពេលជួប អាជ្ញាធរនិង សមត្ថកិច្ចប្រ ទេសណាគឺ សុំលុយដើម្បី បន្ដដំណើរទៅ មុខទៀត ។ បើដើរតាម ផ្លូវមានអ្នក អាណិតស្រឡាញ់ផ្ដល់មធ្យោបាយ ឱ្យជិះដោយសារ ក៏ជិះទៅ តែបើគ្មាន ទេក៏ដើរទៅយ ប់ត្រង់ណា សម្រាកត្រង់នោះ ។ បន្ទាប់មកបានប្រាប់ថា គាត់ចង់បន្ត ដំណើរទៅ កាន់ខេត្តព្រះសីហនុ ប៉ុន្តែគ្មានលុយ ទើបពេលនោះ លោកបានផ្ដល់ប្រាក់ ចំនួន២៥ដុល្លារ ឱ្យជិះរថយន្ដក្រុង ឆ្ពោះទៅកាន់ ខេត្ដព្រះសីហនុនា វេលារសៀលថ្ងៃទី២ មេសា ឆ្នាំ២០១៥ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម