ម្តាយឪពុកចុង ចិត្តអប្រិយ វាយធ្វើបាប កូនចិញ្ចឹម សុះសាច់ ពេញរាងកាយ
ចិន៖ ក្មេងប្រុសអាយុ ៦ឆ្នាំ ដ៏គួរឲ្យអាណិតម្នាក់ ត្រូវទទួលរងទារុណកម្ម យ៉ាងព្រៃផ្សៃពីសំណាក់ ឪពុកម្តាយចិញ្ចឹមរបស់ខ្លួន រហូតដល់មានរបួសពេញខ្លួន តាំងពីក្បាលដល់ចុងជើង។
ក្មេងប្រុសនេះ ត្រូវគ្រូរបស់គេ ឆែកឃើញមានស្នាមរបួសជាច្រើន តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែគាត់ស្មានថាជា របួសដោយ ឧប្បត្តិហេតុចៃដន្យណាមួយ ប៉ុណ្ណោះ។ ទើបតែថ្មីៗនេះ មានការភ្ញាក់ផ្អើល សារជាថ្មី ដោយសាររូបភាព របស់ក្មេងម្នាក់នេះ ត្រូវគេបង្ហោះព្រោងព្រាត ពេញបណ្តាញសង្គមចិន weibo និងត្រូវបានគេដឹងថា ក្មេងប្រុសនេះ ត្រូវរងការធ្វើបាបពី ឪពុកម្តាយចិញ្ចឹមរបស់ខ្លួន។
ក្មេងប្រុសម្នាក់នេះ ត្រូវគ្រូរបស់គេរកឃើញថា មានស្នាមរបួសពេញទាំងតួខ្លួន និងមានស្មារតីមិនប្រក្រតី ដោយខ្លាចមនុស្សជុំវិញខ្លួន និងចូលចិត្ត ពួននៅតែម្នាក់ឯង។ ដោយអស់លទ្ធភាព ពីការស្នើរសុំជំនួយ ពីអាជ្ញាធរ ទើបខាងសាលា សំណូមពរឲ្យអ្នកលេងអ៊ីនធឺណែត ទាំងអស់ ជួយចែកចាយ និងស្វែងរកការអន្តរាគមន៍។
បច្ចុប្បន្នរឿងរ៉ាវនេះ ត្រូវបានអាជ្ញាធរ កំពុងស្រាវជ្រាវ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ហើយ ដោយប្រភពព័ត៌មាន បានឲ្យដឹងបន្ថែមទៀតថា ឪពុកម្តាយចិត្តអប្រិយនោះ គឺជាអ្នករៀនសូត្រ បានខ្ពង់ខ្ពស់ទៀតផង ម្នាក់ជាអ្នកកាសែត និងម្នាក់ទៀត ជាអ្នកច្បាប់។ ពួកគេធ្វើទារុណកម្ម កូនចិញ្ចឹមរបស់ខ្លួនដោយ វាយនឹងបំពង់ទីប ទាត់នឹងជើង ថែមទាំងចាក់នឹងប៊ិចពេញ ទាំងផ្ទៃមុខទៀតផង៕
ប្រភព shanghaiist
ដោយ Luhan
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!