មានជំងឺឆ្កួតជ្រូកបានប្រកាច់ ស្លាប់ក្នុងចានដែកបោកខោអាវ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់មានជំងឺឆ្កូតជ្រូក១០ឆ្នាំមកហើយ ចូលបោកខោអាវក្នុងបន្ទប់ទឹកប្រកាច់ ធ្លាក់ចូលចានដែក បោកខោអាវ ឈ្លក់ទឹកស្លាប់ បង្កឲ្យមានការ ភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៥និង១៥នាទី ល្ងាច ថ្ងៃទី០៣ មេសា ២០១៥ នៅបន្ទប់ ជួលលេខ៣ ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឋឬស្សីកែវ ។
ជនរងគ្រោះមានឈ្មោះសូ រិទ្ធីយ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលកើត ហេតុខាងលើជាមួយ ម្តាយឈ្មោះ អោក សុផុន អាយុ៦២ឆ្នាំ មុខរបរលក់នំកង នៅមុខរោងចក្រ ។
តាមសម្តីរបស់ស្ត្រីជាម្តាយបានឲ្យដឹងថា គាត់មានស្រុក កំណើតនៅភ្នំពេញ ហើយមានប្តី ជាមន្ត្រីនគរ បាលមួយរូបធ្វើ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ តែបានស្លាប់ចោលគាត់ រយៈពេល៤ឆ្នាំ មកហើយ ទុកឲ្យគាត់រស់នៅ ជាមួយកូនប្រុសម្នាក់ ដែលមានជំងឺឆ្កូត ជ្រូក រយៈពេល ១០ឆ្នាំ ។ បច្ចុប្បន្នគាត់រកស៊ី ចិញ្ចឹមកូនប្រុសទោល របស់គាត់តែ ម្នាក់ឯង ណាមួយ រកលុយ មិនចង់ បានថ្លៃផ្ទះ ជួលផង ។
ប្រភព ព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជន រងគ្រោះបានចូលទៅក្នុងបន្ទប់ទឹក បោកអាវយក មកហាលបាន មួយស្នួល ហើយក៏ បានចូលទៅ បោកម្តងទៀត ដើម្បីងូតទឹក ផង ខណៈពេលដែល បោកខោអាវនោះ មិនដឹងជារអិលជើង ឬក៏ជំងឺឆ្កូតជ្រូក ធ្វើទុក្ខទេ ព្រោះចំ ថ្ងៃពេញបូរមី ផងនោះ ក៏បានប្រកាច់ធ្លាក់ ដាំក្បាលចូលក្នុង ចានដែកបោកខោអាវ បណ្តាលឲ្យបែកក្បាល និងឈ្លក់ទឹក នៅក្នុងចានដែក តែម្តង ។
ក្រោយ ពេលកើតហេតុម្តាយត្រឡប់មកពីលក់នំនៅមុខរោងចក្រវិញ ស្រែកហៅកូន មិនឮសម្លេងឆ្លើយ ក៏បានហៅអ្នក ជិតខាងឲ្យជួយ ទម្លុះ ទ្វារផ្ទះចូលទៅ ឃើញកូនប្រុសដេក ដាំក្បាលចូលក្នុង ចានដែកស្លាប់បាត់ ទៅហើយ ដោយសមត្ថកិច្ចបាន ចុះទៅពិនិត្យ ឃើញថា ស្លាប់ ដោយសារឈ្លក់ ទឹកពិតប្រាកដមែន ប៉ុន្តែស្ត្រីជាម្តាយ អត់មានលុយដឹក សពកូនប្រុសយក ទៅធ្វើបុណ្យទេ ប៉ុន្តែត្រូវបានស្ត្រី ម្នាក់ត្រូវជា មិត្តភក្តិម្តាយ ជនរងគ្រោះបាន ឲ្យខ្ចីលុយ៥០ដុល្លារ ដឹកសពយក ទៅតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅវត្តទួលសង្កែ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!