បុរសគម្នាក់បើកម៉ូតូ បំបុករួចប្រើ ដែកឆាបចាក់សម្លាប់ ប្លន់យកទូរស័ព្ទ ដៃ១គ្រឿងនិង លុយ២ម៉ឺនរៀល
ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីជាខ្មែរអ៊ិស្លាមចំនួន២នាក់ត្រូវបានបុរសគជាខ្មែរអ៊ិ ស្លាមដូចគ្នាបើកម៉ូតូបំបុកធ្វើជា គ្រោះថ្នាក់ចរាចរ ហើយយកដែក ឆែកចុងស្រួចមុត ចាក់បណ្តាលឲ្យ ស្លាប់ម្នាក់ភ្លាមៗ និងរងរបួសធ្ងន់ធ្ងរ ម្នាក់រួចប្លន់យក ទូរស័ព្ទដៃ១គ្រឿង និងលុយចំនួន ២ម៉ឺនរៀល និង កូនសោរម៉ូតូ ។ ហេតុការណ៏នេះ ដ៏ឃោរឃៅនេះកើតឡើង កាលពីវេលា ម៉ោង៥ និង១៥នាទី ល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ ត្រង់ចំនុច ភូមិអណ្តូងចំបក់ ឃុំសេដា ស្រុកតំបែរ ។
បុរសឈ្មោះ ម៉ាត់ អ៊ីមរ៉ន អាយុ៤៣ឆ្នាំ រស់នៅភូមិសែនជុំ ឃុំសេដា ស្រុកតំបែរ បានប្រាប់ឲ្យដឹងថា នៅ ពេលរសៀល ថ្ងៃទី៤ ខែមេសា កូន ស្រី គាត់ឈ្មោះ រ៉ន ផល្លី អាយុ១៣ឆ្នាំ បានជិះម៉ូតូចេញពី ផ្ទះរបស់ខ្លួនទៅ ជាមួយនឹងម្តាយមីង ឈ្មោះ ទីន រ៉នី អាយុ១២ឆ្នាំ ដើម្បីទៅលេង ផ្ទះបងស្រី ឈ្មោះ ហប់ សោះ អាយុ២២ឆ្នាំដែល មានចំងាយប្រមាណ ៣គីឡូម៉ត្រ លុះនៅវេលាម៉ោង ជាង៥ល្ងាចថ្ងៃ ដដែល កូនស្រីគាត់ បានជិះម៉ូតូ ត្រឡប់មកផ្ទះវិញ បានប្រហែលជា ពាក់កណ្តាលផ្លូវ ដល់ត្រង់កន្លែង ស្ងាត់ក៏ត្រូវបានបុរសគ ម្នាក់ជាខ្មែរអ៊ិស្លាម ឈ្មោះ ស្មាន វី បានជិះម៉ូតូមកបុក ជាមួយនឹងកូនស្រី របស់គាត់ ហើយឲ្យកូនគាត់សង ថ្លៃការខូចខាត ដោយធ្វើកាយវិការ លើកដៃជើង តែកូនស្រី មិនមាន លុយសុខចិត្តឲ្យ សោរម៉ូតូ ក៏ជននោះមិនព្រម ទទួលយកឡើយ ហើយធ្វើកាយវិការថា នឹងចាក់សម្លាប់ទាំង ២នាក់ បើមិនព្រមសងលុយ ។
បន្ទាប់ពីជនដៃដល់បានធ្វើកាយវិការ ថាចាក់សម្លាប់ទាំង២នាក់ ហើយជនរងគ្រោះនៅតែមិនមានលុយ សងទៀត ជនសង្ស័យជា បុរស.គ នោះបានយក ដែកឆាបចុងស្រួច មកចាក់លើរាងកាយ កូនស្រីគាត់ ពេលឃើញដូច្នេះ ម្តាយមីងឈ្មោះ រ៉នី ក៏បានរត់គេច តែត្រូវបានជននេះ រត់ដេញ តាមចាក់សម្លាប់ ពីក្រោយរហូតដល់ ចំការកៅស៊ូ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម យ៉ាងអណោចអធម៌ ។ កូនស្រីគាត់ បានទូរស័ព្ទ មក ប្រាប់គាត់ជាឪពុកឲ្យ ប្រញាប់មកជួយ ឮដូច្នេះក៏ប្រញាប់ ជិះម៉ូតូមកកាន់កន្លែងកើតហេតុ ។
សូមបញ្ជាក់ថា ពេលកូនគាត់កំពុងតែនិយាយទូរស័ព្ទនោះ ជនសង្ស័យបានរត់មកចាក់លើកូនស្រីគាត់ ត្រូវចំនួន១៣កន្លែង តែដោយសារកូន គាត់ធ្វើពុតជាស្លាប់ ក៏មិនបានចាក់ បន្ថែមទៀតដែរ ។ ប្រញាប់ជិះម៉ូតូគេចខ្លួន ដោយប្លន់យក ទូរស័ព្ទដៃ១គ្រឿង លុយចំនួន២ម៉ឺនរៀល ព្រម ទាំងសោរម៉ូតូ ដើម្បីកុំឲ្យ ជិះដេញតាម ។ មួយសន្ធុះក្រោយមក គាត់បានជិះម៉ូតូ ដល់កន្លែងកើតហេតុ ឃើញកូនស្រីកំពុងតែ ងើបឡើង លើកដៃ ហៅគាត់ឲ្យជួយដឹក យកមណ្ឌលសុខភាព និងហៅរថយន្តឈ្មួល យកមកសង្គ្រោះនៅ មន្ទីរពេទ្យពេទ្យ ខេត្តកំពង់ចាម ។
លោកវរសេនីយ៏ឯក ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដឹងដែរថា ក្រោយពីមាន អំពើឃាតកម្ម ខាងលើកើតឡើង កម្លាំងនគរបាល ស្រុកតំបែរបានចុះទៅ ដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវ តាមបញ្ជាររបស់ លោកស្នងការនគរបាលខេត្ត ដោយ ចាប់បាន ជនសង្ស័យឈ្មោះ ស្មាន វី ភេទប្រុស ជាមនុស្សគថ្លង់ អាយុ២៦ឆ្នាំ នៅភូមិអំពាក់ទី២ ឃុំសេដា ស្រុកតំបែរ ដែលបានយក ដែក ឆាប ចាក់លើក្មេងស្រី រងគ្រោះ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នោះ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ ។
លោកស្នងការនគរបាលខេត្តបានឱ្យដឹងទៀតថា ឃាតករត្រូវបានខាងជំនាញកសាងសំណុំរឿងបញ្ជូន មកកាន់សាលាដំបូងខេត្តហើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!