គ្រាន់តែ​មន្ត្រី ​យោធា​ម្នាក់​ ជិះ​ម៉ូតូ​មើល​មុខ មន្ត្រី​ប៉ូលិស​ ម្នាក់​បាញ់​៣​គ្រាប់

 
 

រាជធានីភ្នំពេញ៖ មន្ត្រីប៉ូលិសព្រហ្មទណ្ឌ ម្នាក់បានដកកាំភ្លើងខ្លីម៉ាក ឡុកបាញ់រះចំនួន៣គ្រាប់ ខណៈពេលជិះម៉ូតូ ត្រូវមន្ត្រីយោធាម្នាក់តាមមើលមុខ បង្កឲ្យមានការខឹងសម្បា ទើបឈានទៅបែបនេះតែម្តង ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅជិតរោងចក្រSL ។

ហេតុការណ៍ភ្ញាក់ផ្អើល នេះភ្លាមៗត្រូវបានសមត្ថកិច្ចមូលដ្ឋាន ធ្វើការឃាត់ខ្លួនមន្ត្រីប៉ូលិសបង្ក ដើម្បីយកទៅធ្វើការសាកសួ ព្រោះជនរងគ្រោះជាមន្ត្រីយោធានៅ មិនទាន់ចេញពីមន្ទីរពេទ្យ នៅឡើយ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម