ដើម្បីចំណេះ ក្មេងមួយភូមិ ត្រូវប្រថុយឆ្លងស្ពាន យោលដ៏គ្រោះថ្នាក់ ជារៀងរាល់ថ្ងៃ ដើម្បីទៅសាលា

 
 

ឥណ្ឌូនេស៊ី៖ បណ្តុំរូបភាព ដ៏គួរឲ្យញញើតមួយ បង្ហាញពីក្រុមក្មេងៗ សិស្សសាលានៅប្រទេស ឥណ្ឌូនេស៊ីជាច្រើន នាក់បានប្រថុយគ្រោះថ្នាក់ ទៅសាលារៀន ជារៀងរាល់ថ្ងៃ ដោយត្រូវឆ្លងកាត់ស្ពានយោល ដ៏ចាស់ហើយតូច ចង្អៀតក្រាលឈើ ដែលមានប្រវែង ប្រហែល៣០ ម៉ែត្រ។

ក្មេងសិស្សសាលា ដែលរស់នៅទីនោះ ធ្វើដំណើរឆ្លងស្ពានយោល ដែលយោងដោយដែក ខ្សែកាបលាតសន្ធឹង កាត់ព្រៃមួយ នៅកោះជ្វា។ ទោះបីជាការឆ្លងកាត់ស្ពាន មើលទៅហាក់បីដូចជា មានគ្រោះថ្នាក់បន្តិចមែន ប៉ុន្តែវាហាក់ដូចជា ផ្តល់ភាព ងាយស្រួលដល់ក្មេងៗ ជាជាងការឲ្យពួកគេ ដើរកាត់ព្រៃ ចុះទៅច្រាំងទន្លេដើម្បីរក ទូកឆ្លងទៅត្រើយម្ខាងទៀត។ រូបភាពទាំងអស់ ត្រូវបានផ្តិតយកដោយ ជាងថតម្នាក់ ឈ្មោះ Agoes Rudianto ដែលឆ្លុះបញ្ចាំង ពីជីវិតរស់នៅ របស់កុមារនៅទីនោះ ដែលធ្វើ ដំណើរឆ្លងស្ពានយោល ជារៀងរាល់ថ្ងៃ ដោយមិនមាន ការភ័យខ្លាច៕

ខាងក្រោមគឺជា ទិដ្ឋភាពរបស់ក្មេងៗ ដែលឆ្លងស្ពានយោល ទៅរៀន៖ 









ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម