និស្សិតស្រី មកពីអាស៊ាន រៀនដល់ថ្នាក់បណ្ឌិត នៅសាលាល្បី Stanford បែកកម្មដ្ឋាន ដាក់ថ្នាំបំពុល មិត្តរួមថ្នាក់
អាមេរិក៖ នេះពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើល ដែលនិស្សិតស្រី មកពីប្រទេសសិង្ហបូរីម្នាក់ ទៅរៀនថ្នាក់បណ្ឌិត (PhD) នៅសាលាល្បី Stanford បែរជាបែកកម្មដ្ឋាន ដាក់ថ្នាំបំពុលគេឯង យ៉ាងនេះសោះ។
និស្សិតស្រីម្នាក់ ឈ្មោះ Xiangyu Ouyang អាយុ ២៦ ឆ្នាំ បានទទួលអាហារូបករណ៍ របស់ប្រទេសសិង្ហបូរី ទៅរៀនថ្នាក់បណ្ឌិត ផ្នែកស្រាវជ្រាវជំងឺមហារីក នៅសាកលវិទ្យាល័យ Stanford របស់អាមេរិក។ នៅពេលថ្មីៗនេះ នាងបានព្យាយាមបំពុល មិត្តរួមថ្នាក់ ២នាក់របស់នាង ដោយប្រើប្រាស់ សារធាតុគីមី អស់រយៈពេលជាច្រើនសប្តាហ៍ ដែលចាប់ផ្តើមពីចុងខែ កញ្ញា រហូតដល់ ខែវិច្ឆិកា កាលពីឆ្នាំទៅ។
យោងតាមប្រភពព័ត៌មាន និស្សិតស្រីរូបនេះ ទើបនឹងបានសារភាពថាខ្លួន ពិតជាបានដាក់ថ្នាំបំពុល មិត្តរួមថ្នាក់ ទាំងពីរនាក់របស់នាង ដោយផ្ទាល់ដៃពិតមែន។ ក្នុងនោះ នាងបាននិយាយថា នាងពិតជាសោកស្តាយ ចំពោះអ្វីដែលបានកើតឡើងខ្លាំងណាស់ ហើយនាងមិនមានចេតនា ធ្វើបាបនរណាម្នាក់ឡើយ។ យ៉ាងណាមិញ ជនរងគ្រោះម្នាក់ ដែលត្រូវ Ouyang ដាក់ថ្នាំបំពុល ទៅក្នុងដបទឹក បានប្រាប់ឲ្យដឹងថា ៖ «Ouyang មិនដែលមានមិត្តប្រុសទេ ហើយតែងតែច្រណែន នឹងអ្នកដែលមានមិត្តប្រុស។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏គ្មាននរណាម្នាក់ សង្ស័យថានាង ជាអ្នកធ្វើរឿងបែបនេះឡើយ ព្រោះពេល ដែលខ្ញុំផឹកទឹក ដែលមានសារធាតុពុលនោះ ខ្ញុំគិតថាវាជា អ្នកផ្សេង ដែលប៉ងសំលាប់ខ្ញុំទៅវិញទេ»។ ជនរងគ្រោះបានបន្តទៀតថា ពេលដែលផឹកទឹកភ្លាមៗ នៅក្នុងមាត់ និង បំពង់ករបស់នាង ក្តៅក្រហល់ក្រហាយ សូម្បីតែផឹកទឹក ក៏ពិបាកលេបដែរ។ ចំនែកឯភ្នែកចាប់ផ្តើមរមាស់ និង ហូរទឹកភ្នែកមិនឈប់ឡើយ ជាងនេះទៅទៀត នាងចាប់ផ្តើម ហូរទឹកមាត់ឥតឈប់ តែម្តង ។ ហេតុនេះហើយ ធ្វើឲ្យនាងរាយការណ៍ ទៅប៉ូលីសដើម្បី ធ្វើការស៊ើបអង្កេត រកជនដែលដាក់ថ្នាំបំពុល រហូតដឹងការពិត គឺជា មិត្តរូមថ្នាក់របស់នាង គឺ Ouyang នេះឯង។
គួរបញ្ជាក់ផងដែរ ពេលនេះ Ouyang បានបោះបង់ការសិក្សា នៅសាកលវិទ្យាល័យ Stanford ហើយ ។ ទន្ទឹមនឹងនេះ នាងបានជួបពិនិត្យជាមួយ គ្រូពេទ្យផ្លូវចិត្ត ពីព្រោះតែនាង ចេះតែមានអាការៈគេងមិនលក់ និងវិលមុខឥតឈប់។ ចំនែកឯឪពុករបស់នាង បានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា បើគាត់ដឹងថាកូនស្រី មានជំងឺបែបនេះ គាត់នឹងបញ្ចូន កូនស្រី ទៅព្យាបាលឲ្យជាសះស្បើយ បាត់ទៅហើយ។
ក្នុងនោះដែរ បើយោងតាមច្បាប់រដ្ឋ California ឲ្យដឹងថា Ouyang នឹងត្រូវប្រឈម នឹងការជាប់ពន្ធធនាគារ ពី ២ ទៅ៥ ឆ្នាំ ហើយ បើសារធាតុគីមីនោះ ធ្វើឲ្យជនរងគ្រោះ ប្រឈមមុខនឹងការស្លាប់ Ouyang នឹងត្រូវជាប់ពន្ធធនាគារ រហូតដល់ ៨ ឆ្នាំ។ ប៉ុន្តែពេលនេះ និស្សិតស្រី ម្នាក់នេះ កំពុងស្ថិតនៅក្រៅឃុំ ដែលបានដាក់ប្រាក់ដំកល់ ចំនួន ៥ ម៉ឺនដុល្លារ៕
និស្សិតស្រី នាង Xiangyu Ouyang
សារធាតុគីមី ដែលនាងដាក់ទៅក្នុង ដបទឹកមិត្តរូមថ្នាក់
ប្រភព ៖ ដេលីម៉ែល
ដោយ ៖ ណា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!