ផ្ទុះកាប៊ីនភ្លើង ជាប់ផ្សារទួល ទំពូង ផ្អើល អស់អាជីវករ រើឥវ៉ាន់ចេញ
ភ្នំពេញ ៖ អាជីវករផ្សារទួលទំពូងជា ច្រើននាក់ បាននាំគ្នាភ័យស្លន់ស្លោ ខ្លះរហូត រើឥវ៉ាន់ ចេញពីតូប និងខ្លះទៀត កំពុងរើចេញ ដោយសារមាន ករណីផ្ទុះកាប៊ីនភ្លើងដ៏ធំមួយ នៅជាប់ ផ្សារទួលទំពូង ខាងលិច ឈាងខាង ត្បូង កែងផ្លូវលេខ៤៥០ ក្នុងសង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ។
ករណីនេះ បានធ្វើឱ្យផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចពន្លត់អគ្គិភ័យរាជធានីភ្នំពេញ រហូតបញ្ជូន រថយន្ដមួយគ្រឿង ប្រុងបាញ់ អន្ដរាគមន៍ ប៉ុន្ដែភ្លើងបាន រលត់ទៅវិញ បន្ទាប់ពីមន្ដ្រី អគ្គិសនី បានចុះទៅបិទ បារ៉ែតភ្លាមៗ ផងដែរ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា មានផ្សែងហុយចេញពីក្នុង កាប៊ីនយ៉ាងខ្លាំង នៅជាប់ ផ្សារទួលទំពូង ធ្វើឱ្យក្រុមអាជីវករ ដែលកំពុងលក់ដូរ ជាពិសេសអាជីវករ លក់កាបូប នៅក្បែរកាប៊ីន ភ្លើងនោះ បាននាំ គ្នារត់ឆ្លេរឆ្លា រើឥវ៉ាន់ ចេញពីតូបទៀត ។
យ៉ាងណាក៏ដោយ ស្ថានភាពបានគ្រប់គ្រងទាំងស្រុង មិនធ្វើមានការឆេះរីករាលដល់ តូបអាជីវករនោះទេ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!