បបួលប្រពន្ធគេមានផ្ទៃពោះ ៧ខែ ផឹកស៊ី ស្រវឹងនាំ នាងឡើង ឋានសួគ៌
ខេត្តពីកំពង់ធំ ៖ ជនសង្ស័យម្នាក់ឈ្មោះជុំ ផល្លី អាយុ៤៤ឆ្នាំ ត្រូវបានប្តីស្រ្តីរងគ្រោះប្តឹង ឱ្យមត្ថតិច្ច ឃាត់ខ្លួនបាន ភ្លាមៗ ខណៈកំពុងតែ រំលោភប្រពន្ធ របស់ខ្លួន ដែលហេតុការណ៍ នេះកើតឡើង កាលពីល្ងាចថ្ងៃ ទី២ មេសា ២០១៥ ស្ថិតភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ។
លោកវរសេនីយ៍ឯក កែ ខាន់ណារ៉ា ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានការិយាល័យ ព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីវេ លា ម៉ោងខាងលើ ជនសង្ស័យរូបនេះនិងស្ត្រី រងគ្រោះអាយុ ៤០ឆ្នាំ រស់នៅភូមិ- ឃុំជាមួយគ្នា ដោយនាងកំពុង មានផ្ទៃពោះ ៧ខែផង ត្រូវជន សង្ស័យដឹងថា ស្ត្រីរងគ្រោះ នាងចូលចិត្តផឹក គេក៏បានទិញ ស្រាមក នាំគ្នា៤ -៥នាក់ អង្គុយផឹកស៊ី នៅលើផ្ទះ ម្តាយមីង ដែលនៅជិតគ្នា ចំណែកប្តី របស់ស្ត្រីរង គ្រោះឈ្មោះម៉ែន សៀន អាយុ ៤១ឆ្នាំ មិនបានចូលរួមផឹកស៊ី ជាមួយ នោះទេ ។
លុះដល់ទឹកប្តូរនិស្ស័យចូលខ្លួនស្រវឹងជោកជាំរៀងៗខ្លួនទៅ មិត្តភក្តិដទៃទៀតបាន ទៅផ្ទះអស់ នៅសល់ តែជនសង្ស័យ និងស្ត្រីរងគ្រោះ តែ២នាក់ប៉ុណ្ណោះ ខណៈត្រូវតណ្ហាពុះ កញ្ច្រោល ព្រោះតែ ស្រាចូលខ្លួន ពួកគេទាំង ២នាក់ក៏ឡើងទៅ លេងឋាន សួគ៌តែម្តង ខណៈដែល កំពុងតែបើក ប្រតិបត្តិការនោះ ត្រូវប្តី មកទាន់ ក៏ប្តឹងសមត្ថកិច្ចឱ្យ ចាប់ខ្លួនតែម្តង ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ក៏មានមតិរបស់ប្រជាពលរដ្ឋដែលដឹងហេតុការណ៍នាំ គ្នានិយាយ រិះគន់ថា មិនគួរណា ស្ត្រីរងគ្រោះ មានផ្ទៃពោះ៧ ខែហើយ មិនគោរពក្រម សីលធម៌ ជាស្ត្រីនោះទេ ព្រោះខ្លួន មានស្វាមី និងមាន កូនប្រុស- ស្រីទៅហើយ បែរជា ទៅអង្គុយ ផឹកស្រាជាមួយ ប្រុសឈ្មោល រហូតដល់គេបំពាន លើរូបកាយ ហើយយកលេះថា មកពីស្រវឹង ស្រាលែងដឹង ខ្លួននោះ តើវាសម ដែរឬទេ?
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!