សោម ស្រីនាថ ធ្លាក់ក្នុងអន្លង់ ស្នេហ៍និស្សិត ពេទ្យធ្មេញ
នំពេញ៖ តារាសម្ដែង និងតារាម៉ូដប្រចាំក្រុម Cambodia Super Model ដ៏ស្រស់ សោភាកញ្ញា សោម ស្រីនាថ ជារឿយៗ នាងតែងតែបដិសេធន៍ រឿងរ៉ាវស្នេហាថា នាងមិន ដែលគិតគូចង់ មានស្នេហាឡើយ ព្រោះចង់ យកពេល សន្សំភាព ល្បីល្បាញជាមុនសិន ស្របពេលនាង បានទទួល ការងារយ៉ាងច្រើន ពីសិល្បៈរួម មានចម្រៀង សម្ដែង និងដើរម៉ូដ ។ ប៉ុន្តែថ្មីៗនេះ សោម ស្រីនាថ ស្រាប់តែមានពាក្យ ចចាមអារ៉ាម យ៉ាងរសើបថា នាងកំពុងធ្លាក់ ក្នុងអន្លង់ ស្នេហ៍និស្សិតពេទ្យធ្មេញ ឬទន្តនិស្សិត ម្នាក់ទៅវិញ ។
ប្រភពដ៏កក់ក្ដៅ និងទុកចិត្តមួយបាននិយាយប្រាប់ LookingTODAY ថា តារាសម្ដែងស្រី ដ៏ស្រស់សោភា សោម ស្រីនាថ បានកំពុង តែស្វែងយល់ចិត្តគ្នា ជាមួយនិស្សិតពេទ្យ ធ្មេញដ៏សង្ហា និងសម្បូរទ្រព្យ មួយរូបរស់ នៅរាជធានី ភ្នំពេញឈ្មោះ ធី ។ ជារឿយៗ គេតែងតែឃើញនាង បណ្ដើរគ្នាតែ ២នាក់ ឬច្រើន គ្នាតាមទីកម្សាន្តនានា ជួន កាល បានចូល ខេធីវី ជាមួយគ្នាទៀតផង ។ បុរស ដែលកំពុង តែព្យាយាម ស្ទូចយកបេះដូង តារាសម្ដែង រូបនេះហាក់មិន សូវប្រាកដ ប្រជាជាមួយនាងឡើយ ស្ថិតក្នុងលក្ខណៈ កំពុងតែស្វែង យល់ចិត្តគ្នានៅឡើយ ។
តែបើក្រឡេកមើល ស្រីនាថ វិញ ហាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍ និស្សិតរូបសង្ហារនោះបាត់ ទៅហើយ ព្រោះនាងញញឹម បិទមាត់មិនជិតទេ ពេលនៅក្បែរ ប្រុសសង្ហារម្នាក់នេះ ហើយមិន បានគិតថា បានជួបគ្នា ដល់ថ្ងៃអនាគត ឬក៏អត់នោះទេ ។
ដោយឡែក និស្សិតពេទ្យធ្មេញនោះវិញ ជាបុរសរាយមាយ សាវ៉ាមិនច្បាស់លាស់ឡើយ តែលោកអាច គិតគូជាមួយ ស្រីនាថ ឬយ៉ាងណា មិនទាន់ អាចដឹងបាននៅឡើយទេ ។
សោម ស្រីនាថ មិនទាន់អាចសុំការបំភ្លឺបានទេ ព្រោះនាងកំពុងជាប់រវល់ថត កម្មវិធីឲ្យ ទូរទស្សន៍កូរ៉េ «ខេប៊ីអេស» នៅក្នុងខេត្តសៀមរាប ជាមួយលោក អេឡិចហ្សូរ៉ា, កា បញ្ញាសិទ្ធ និងកញ្ញា ឌួង ហ្សូរីម៉ា ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!