ហាងនំប៉័ងនៅ ខាងក្រោយ ផ្សារសាមគ្គី នៅក្រុង សៀមរាប ត្រូវឲ្យបើក ដំណើរវិញ ខណៈ សាច់នំប៉័ង រកមិនឃើញ មានជាតិពុល
សៀមរាប ៖ នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បានឲ្យដឹង ថា ហាងនំប៉័ង ស្ថិតនៅ ខាងក្រោយផ្សារសាមគ្គី ក្នុងក្រុងសៀមរាប ដែល ត្រូវបាន ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត សៀមរាប បញ្ជាឲ្យបិទ ជាបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធ និងករណីពុល មនុស្សជាង៥០០នាក់ កាលពីសប្តាហ៍មុននោះ ត្រូវបានព្រះរាជអាជ្ញា សម្រេចឲ្យ បើកដំណើរការ ឡើងវិញហើយ ។
លោក សឿន សេន នាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់នៅ រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥នេះ «ហាងនំប៉័ង ត្រូវបានអនុញ្ញាត បើកឲ្យដំណើរការ ឡើងវិញ ហើយ កាលពី ម្សិលមិញ(ថ្ងៃទី២ខែមេសា) ក្រោយពេល ដែលសាច់នំប៉័ង រកឃើញថា មិនមាន ជាតិពុលនោះ »។
យ៉ាងណាក៏ដោយ នាយការិយាល័យរូបនេះ បានបន្តទៀតថា សម្រាប់គ្រឿងផ្សំ របស់ នំប៉័ងនោះ មិនទាន់ចេញ ពីបន្ទប់ ពិសោធន៍នៅ ឡើយទេ ដូច្នេះមិនដឹងថា មានជាតិពុល ឫមួយ យ៉ាងណាឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ មន្រ្តី កាំកុងត្រូល ដឹកនាំដោយតំណាង អយ្យការ អមសាលាដំបូង ខេត្តសៀមរាប បានចុះទៅ ធ្វើការ ត្រួតពិនិត្យ និងយកនំប៉័ង និងគ្រឿងផ្សំ ទៅពិនិត្យ នៅបន្ទប់ពិសោធន៍ របស់កាំកុងត្រូល នៅទីស្នាក់ការ កណ្តាល ក្នុងរាជធានី ភ្នំពេញ ដើម្បីរកឲ្យឃើញថា តើជាតិពុល ចេញពិសាច់នំប៉័ង ឫគ្រឿងផ្សំ ហើយនៅពេលនោះដែរ ហាងនំប៉័ង ក៏ត្រូវបាន តំណាងអយ្យការ សម្រេចឲ្យបិទជា បណ្តោះ អាសន្ន ផងដែរ ។
ហាងនំប៉័ងនេះ ត្រូវបានអ្នករៀបចំកម្មវិធី របស់អង្គការទស្សនៈពិភពលោក (World Vision) ទិញចំនួន ៧៥០ដើម យកទៅចែកជូន ក្មេងសិស្សសាលា និងមនុស្សពេញវ័យ នៅស្រុក ជីក្រែង ធ្វើឲ្យ មានអាការៈពុល កើនឡើងជាង ៥០០នាក់ ជាពិសេសកុមារ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!