អាណិត ឲ្យខ្ចីទូរស័ព្ទ បញ្ចាំស៊ីដាច់ ៤ខែពេលចាប់ បានប្រគល់ ឲ្យប៉ូលិសដោះលែង
រាជធានីភ្នំពេញ៖ ស្ត្រីបម្រើការ នៅខារ៉ាអូខេម្នាក់ ដោយសារតែមានក្តី អាណិតអ្នករត់ម៉ូតូឌុប ជាម៉ូយរបស់ខ្លួន បានឲ្យខ្ចីទូរស័ព្ទដៃស៊េរីទំនើប ១គ្រឿងយកទៅបញ្ជាំ ដើម្បីដោះស្រាយការ ខ្វះខាតរបស់អ្នករត់ម៉ូតូឌុប។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្ត ប្រៀបបីដូចជាធ្វើល្អ ជាមួយសត្វក្រពើ បែរជាអ្នករត់ម៉ូតូឌុប គេចខ្លួនចំនួន៤ខែ តែចៃដន្យត្រូវជនរងគ្រោះ ប្រទះជួបនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៥ នៅជិះខារ៉ាអូខេមួយ តាមបណ្តោយផ្លូវ២៦៥ កែងផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ជនរត់ម៉ូតូឌុបជើង ល្អម្នាក់នេះមានឈ្មោះលឹម ណារិទ្ឋ អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមគ ខណ្ឌ ទួលគោក ត្រូវបានស្ត្រីជនរងគ្រោះនាំខ្លួនទៅប្រគល់ឲ្យ ប៉ូលិសប៉ុស្តិ៍ទឹកល្អក់៣ ចាត់ការទៅតាមផ្លូវ ច្បាប់ភ្លាមៗផងដែរ ។
ប៉ុន្តែនៅពេលទៅ ដល់ប៉ូលិសប៉ុស្តិ៍ខាងលើ ក៏មានការសម្របសម្រួលគ្នា និងដោយសារខ្លាចជាប់ពន្ឋនាគារ ក៏បានយកម៉ូតូម៉ាកវ៉េវទៅបញ្ចាំចំនួន២៥០ដុល្លា សងទៅជនរងគ្រោះ ដែលខ្លួនបានស៊ីដាច់ទូរស័ព្ទ ដៃម៉ាកអាយហ្វូនស៊ិច ហ្គោល១គ្រឿង។ ទោះបែបណាជនរងគ្រោះត្រូវបង្ខំចិត្តយកទាំងសៅហ្មងចិត្ត ព្រោះថាបើមិនយកមានតែអត់ ។ ជាមួយគ្នានោះ ព្រោះតែត្រូវរ៉ូវគ្នាសងទៅលើ ជនរងគ្រោះទើបបានប៉ូលិស មិនធ្វើការឃាត់ខ្លួន អ្នករត់ម៉ូតូឌុប ដោយដោះលែងឲ្យទៅ ផ្ទះយ៉ាងរំផាយផាត់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!