ចរន្តភ្លើង ឆក់ស្លាប់ ខណៈកំពុង អង្គុយតភ្លើង មិនបិទបារ៉ែត

 
 

កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវចរន្តភ្លើងអគ្គិសនីឆក់ ស្លាប់បាត់បង់ជីវិតតាមផ្លូវ ខណៈបញ្ជូនទៅដល់ មន្ទីរពេទ្យ កាលពី វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ដោយសារតែ បុរសរងគ្រោះ បានតខ្សែភ្លើង  ដោយមិនបាន  បិទបារ៉ែតភ្លើង ។

ហេតុការណ៍នេះ បានកើតឡើង នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិអូកំណប់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ។

បុរសរងគ្រោះ ឈ្មោះ នួន ភី អាយុ ៤៥ឆ្នាំ មុខរបរធ្វើស្រែចំការ មានទីលំនៅ ក្នុងភូមិឃុំកើត ហេតុខាងលើ មានប្រពន្ធ និងកូនប្រុស ២នាក់ ដោយប្រពន្ធ និងកូនបានចុះចោលជន រងគ្រោះ រយៈពេល ២ឆ្នាំមកហើយ បច្ចុប្បន្ន ជនរងគ្រោះ រស់នៅជា មួយម្តាយ ចាស់ម្នាក់ ឈ្មោះ នួន ភឿក អាយុ ៧៩ឆ្នាំ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះ អង្គុយតខ្សែភ្លើង នៅក្រោមផ្ទះ តែម្នាក់ឯង  មួយសន្ទុះក្រោយមក ក៏ស្រាប់ តែឃើញផ្កា ភ្លើងបែកខ្ចាយ ពេញក្រោមផ្ទះ  ពេលរត់មកមើល ក៏ឃើញជន រងគ្រោះដេក សន្លប់បែកពពុះមាត់ នៅលើដី ក្រោមផ្ទះ បាត់ទៅហើយ  អ្នកជិតខាងបាន នាំគ្នាជួយ លើកជន រងគ្រោះដាក់លើរ៉ឺម៉ក ដឹកមកមន្ទីរ ពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យគ្រូ ពេទ្យជួយ សង្រ្គោះជីវិត តែពេល ទៅដល់គ្រូ ពេទ្យ បានធ្វើការពិនិត្យ ទៅលើជនរងគ្រោះ ហើយបានប្រាប់ថា  ជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់ តាមផ្លូវបាត់ទៅ ហើយ ។

សពជនរងគ្រោះ ត្រូវបានរថយន្តសាម៉ុយ របស់មន្ទីរពេទ្យខេត្ត ដឹកមកកាន់លំនៅដ្ឋាន ដើម្បីចាត់ចែង ធ្វើបុណ្យតាម ប្រពៃណី ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម