ព្រះសង្ឃវត្ដ ដងទង់ រារាំងពលរដ្ឋ មួយគ្រួសារ មិនឱ្យសែនផ្នូរ ដូនតា ប្រុងផ្ទុះអំពើ ហិង្សា
កណ្ដាល៖ ព្រះសង្ឃនិង កូនសិស្សលោក ព្រមទាំងប្រជាពលរដ្ឋ មួយចំនួន ជាពុទ្ធបរិស័ទ ចំណុះជើងវត្ដ ដងទង់ ស្ថិតនៅឃុំពង់ហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ប្រដាប់ដោយដំបង និងពូថៅ ទៅរារាំងប្រជាពលរដ្ឋ មួយគ្រួសារ មិនឱ្យសែនផ្នូរដូនតា (សែនឆេងម៉េង) នៅ ក្នុងបរិវេណវត្ដ រហូតចង់ផ្ទុះជា អំពើហិង្សា ទៀតផង ប៉ុន្ដែត្រូវ បានកម្លាំងនគរបាលមូល ដ្ឋានចុះទៅ ជួយអន្ដរាគមន៍ និងទប់ស្កាត់ ទាន់ពេលវេលា។
អធិការនគរបាល ស្រុកពញាឮ ខេត្ដកណ្ដាល លោក ដួង តេង បានបញ្ជាក់ថា ហេតុការណ៍ ដែលប្រឈមមុខ ដាក់គ្នា រវាងព្រះសង្ឃនៅ ក្នុងវត្ដដងទង់ ខាងលើនេះ ជាមួយប្រជាព រដ្ឋ មួយគ្រួសារ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ រហូតធ្វើឱ្យកម្លាំង សមត្ថកិច្ចជាច្រើននាក់ចុះទៅ ទប់ស្កាត់ និងជួយសម្រប សម្រួលឱ្យប្រជាពលរដ្ឋ មួយគ្រួសារនោះ សែនផ្នូរដូនតា របស់ខ្លួនរហូតដល់ចប់ ។
លោកអធិការស្រុកពញាឮ បានបញ្ជាក់ថា «នៅវេលាម៉ោងកើតហេតុ លោក សុខ គង់ អាយុ៦០ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិ ពាមជំនីក ឃុំកំពង់ហ្លួង បានយកសំណែន ទៅសែនម៉ុង នៅក្នុងទីធ្លាវត្ដ ពេលនោះព្រះ សង្ឃមិនឱ្យ សែន ក៏បង្កជាទំនាស់ ពាក្យសំដី រហូតចង់ ប្រើហិង្សា ដាក់គ្នាប្រដាប់ដោយដំបង និងពូថៅទៀតផង ប៉ុន្ដែត្រូវបាន សមត្ថកិច្ច របស់យើងចុះទៅ ទប់ស្កាត់និងអន្ដរាគមន៍ ទាន់ពេលវេលា មិនឱ្យមានអំពើ ហិង្សានោះឡើយ» ។
លោក ដួង តេង បានបញ្ជាក់ទៀតថា មូលហេតុដែលនាំឱ្យ ព្រះសង្ឃរារាំង មិនឱ្យប្រជាពលរដ្ឋមួយ គ្រួសារខាងលើ សែនផ្នូរនៅក្នុង បរិវេណវត្ដយ៉ាងដូច្នេះ ពីព្រោះព្រះសង្ឃនិង ប្រជាពលរដ្ឋ មួយគ្រួសារនោះ បានឈ្លោះដណ្ដើមដីគ្នា រហូតមានការប្ដឹង ផ្ដល់ទៅតុលាការទៀត ។
អធិការរូបនេះបានបន្ដថា ដោយមានការ ប្ដឹងផ្ដល់គ្នា តុលាការបានចេញ ដីការក្សាការ ពាររហូតចុះទៅអនុវត្ដ ចំនួនពីរលើក ប៉ុន្ដែ បានដកថយ ទាំងពីរលើកវិញ ពីព្រោះតែប្រជា ពលរដ្ឋមួយគ្រួសារ ដែលរស់នៅជាប់ របងវត្ដនោះ រារាំងនិងចង់ផ្ទុះ អំពើហិង្សាដុត បំផ្លាញផ្ទះទៀត ។ បើតាមអធិការ នគរបាលរូបនេះ ទំនងជាព្រះសង្ឃខឹង នឹងប្រជាពលរដ្ឋ ទាំងនោះហើយ ទើបរារាំងមិនឱ្យមក សែនផ្នូរ ដូនតារហូតចង់ ផ្ទុះអំពើហិង្សា តែម្ដងទៅ ។
យោងតាមសេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្នុងព្រឹត្ដិការណ៍នោះ ព្រះសង្ឃ ដែលប្រដាប់ ដោយដំបងនិងពូថៅ បានមានសង្ឃដីកា ជេរធ្ងន់ៗទៅលើ ប្រជាពលរដ្ឋមួយគ្រួសារនោះ រហូតប្រើពាក្យ ពួកទមិឡ ឥតសាសនា នរក ប្រេត និងសែនដាច់ អាចម៍ទៀតផង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!