រថយន្តសាមុយដឹកអ្នកជំងឺ បុកជាមួួយវីហ្គោរួញ ក្រពិតចូលគ្នា
ខេត្តបាត់ដំបង ៖ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យអង្គការហានដា អីមេជិនស៊ី ដែលមានដឹកអ្នក ជំងឺផង បានបុកជាមួយ រថយន្តម៉ាក វីហ្គោរបស់មន្ត្រី យោធាម្នាក់យ៉ាង ពេញទំហឹង កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី០២ មេសា ២០១៥ ស្ថិតនៅចំណុច ផ្លូវបែកជា ៤ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្ដាលឱ្យរថយន្ត ទាំង២គ្រឿងរងការ ខូចខាតយ៉ាង ដំណំដូចគ្នា តែមិនមាន រងគ្រោះ ថ្នាក់នោះទេ ។
សមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថា រថយន្តទាំង២គ្រឿងបានបុកគ្នានៅត្រង់ផ្លូវបែកជាបួនជាផ្លូវដ៏ មមារ ញឹកបំផុត ។ រថយន្តពេទ្យ ដែលដឹក អ្នក ជំងឺបានបើកយ៉ាងលឿន ជាមួយនិងសំឡេងស៊ឺរ៉ែនផង ប៉ុន្តែពេលដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ ស្លាក់លេខ ភ្នំពេញ 2AA-7929 ក្នុងគោលដៅ កាត់ទទឹងផ្លូវគ្នា ទើបត្រូវរថយន្ត ពេទ្យបុកចំក្បាលខាងមុខ បណ្ដាលឱ្យកៀប ជាប់រុញ គ្នាឡើងលើ ចិញ្ចើមផ្លូវ តែមិនបង្កគ្រោះថ្នាក់ ដល់មនុស្ស ឬអ្នកជំងឺដែល នៅក្នុងរថយន្តពេទ្យនោះទេ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា រថយន្តពេទ្យបានដឹកអ្នកជំងឺធ្វើដំណើរពីទិសខាងកើតឆ្ពោះទៅលិច រីឯរថយន្តម៉ាកវីហ្គោ បើកយ៉ាង លឿនតាម បណ្ដោយផ្លូវលេខ៣ ពីជើងទៅត្បូង ក្នុងគោលដៅ កាត់ទទឹងផ្លូវគ្នា។ សាក្សីបន្តថា ពេលដល់ចំណុច កើតហេតុ រថយន្តវីហ្គោ នោះ មិនបានបន្ថយល្បឿនទេ ខណៈរថយន្តពេទ្យដែលដឹកអ្នកជំងឺបើកស៊ឺរ៉ែនមិនបង្អង់ល្បឿនដែរ ក៏បុកគ្នាពេញទំហឹងតែម្ដង ។
នៅកន្លែងកើតហេតុ គេឃើញម្ចាស់រថយន្តវីហ្គោដែលគេស្គាល់ថា ជាមន្ត្រីយោធាផង បានស្ដីបន្ទោសទៅលើអ្នកបើកបររថយន្តពេទ្យថា «អាងតែខ្លួនជារថយន្ត ពេទ្យបើកលឿន ហូសហេតុ» ប៉ុន្តែអ្នកឈរមើល មួយចំនួនបាន បញ្ចេញមតិខ្សិបខ្សៀវគ្នា ដោយរិះគន់ទៅលើ មន្ត្រីយោធា នោះវិញថា «ខុសខ្លួនឯង ដែលបើកលឿន មិនឃើញរថយន្ត ពេទ្យបើកភ្លើងស៊ឺរ៉ែន សុំផ្លូវលាន់សំឡេងកងរំពង បែរជា បន្ទោសឡានពេទ្យថា បើកលឿន»។
ទោះបីជាយ៉ាងណា ក្រោយពីពិនិត្យនិង វាស់វែងនៅកន្លែងកើតហេតុ សមត្ថកិច្ចចរាចរណ៍ខេត្ត បាននាំយករថយន្ត បង្កហេតុទាំង២គ្រឿង ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ ខេត្តហើយ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!