អស់ថ្លែង! ម្តាយក្មេក ចាប់បាន កូនប្រសារស្រី នោមដាក់ក្នុង ប៉ាន់តែ ឲ្យផឹក រាល់ថ្ងៃ អស់រយៈពេល ១ឆ្នាំ
ឥណ្ឌា៖ ស្ត្រីម្នាក់ ដែលមិនពេញចិត្ត នឹងអាពាហ៍ពិពាហ៍របស់នាង ហើយព្រមទាំង ខឹងគុំគួនជាមួយ ឪពុកម្តាយក្មេក ក៏បាននោមដាក់ក្នុង ប៉ាន់តែ ឲ្យឪពុកម្តាយក្មេក ផឹក ជារៀងរាល់ថ្ងៃ អស់រយៈពេល ពេញមួយឆ្នាំ ទើបដឹងរឿង ក្រោយពេលម្តាយក្មេក ចាប់បានសកម្មភាពរបស់ កូនប្រសារស្រីនេះ ។
តាមប្រភពព័ត៌មាន បានលើកឡើងថា រឿងហេតុនេះ កើតឡើងក្នុង សង្កាត់ Indore ក្នុងតំបន់ Madhya Pradesh ប្រទេសឥណ្ឌា ដែល កូនប្រសារស្រីម្នាក់ ឈ្មោះ Rekha Nagvanshi អាយុ ៣០ឆ្នាំ បានខឹងឪពុកម្តាយក្មេករបស់នាង មិនឲ្យ ប្តីរបស់នាងជួយ ធ្វើកិច្ចការផ្ទះ បន្ទាប់មក កូនប្រសារស្រីនេះ ក៏កើតជាគំនិតខឹងគុំគួន និងសងសឹកដោយការ នោមដាក់ក្នុងប៉ាន់តែ ឲ្យឪពុកម្តាយក្មេក ផឹក ជារៀងរាល់ថ្ងៃ អស់រយៈពេល ១ឆ្នាំ ។ ប៉ុន្តែ សកម្មភាពរបស់ កូនប្រសារស្រីនេះ ត្រូវបានបែកធ្លាយ នៅពេលដែល ម្តាយក្មេក ដើរចូលទៅ ក្នុងផ្ទះបាយ ហើយឃើញកូនប្រសារ ស្រីខ្លួនឯង កំពុងតែនោម ពីលើ ប៉ាន់ទឹកតែ ។
កូនប្រសារស្រីម្នាក់ បង្ករឿងហេតុនេះ ឈ្មោះ Rekha Nagvanshi អាយុ ៣០ឆ្នាំ
ប្រភពដដែលបានឲ្យដឹងថា នាង Alia Kohli ជា មិត្តភក្តិកូនប្រសារស្រី បង្កហេតុនេះ បានប្រាប់សារព័ត៌មានថា មូលហេតុដែល Rekha នោមដាក់ ប៉ាន់ទឹកតែ បែបនេះ ពីព្រោះ នាងមិនពេញចិត្ត នឹងអាពាហ៍ពិពាហ៍ រៀបចំផ្សំផ្គុំ នេះឡើយ ហើយនាងថា ប្តីរបស់នាង ចាត់ទុក នាងដូចជា ទាសករ ពេលមករស់នៅ ក្នុងគ្រួសារខាងប្តីនាង ។ នាង Alia បន្តថា ក្រោយមក Rekha ក៏សម្រេចចិត្ត ត្រលប់ទៅរស់នៅផ្ទះរបស់នាងវិញ ប៉ុន្តែប្តីរបស់ នាង បានអង្វរឲ្យនាង មករស់នៅជាមួយគ្នាវិញ ដោយសន្យាថា នឹងជួយធ្វើកិច្ចការផ្ទះ បោកខោអាវ ចំអិនម្ហូប និងម៉ាស្សាឲ្យនាង ផងដែរ។ ប៉ុន្តែ ក្រោយពេល Rekha ត្រលប់មករស់ នៅផ្ទះខាងប្តី វិញ ឪពុកម្តាយក្មេករបស់នាង ក៏បានដឹងរឿងកិច្ចសន្យានេះ ហើយក៏ព្យាយាមបញ្ឈប់ មិនឲ្យ ប្តីរបស់នាង ជួយធ្វើកិច្ចការក្នុងផ្ទះនោះទេ ។
នាង Alia ប្រាប់បន្តថា ប្តីរបស់ Rekha ឈ្មោះ Kohli វ័យ៣២ឆ្នាំ មិនមានបញ្ហាលើរឿង ធ្វើកិច្ចការផ្ទះទេ ប៉ុន្តែទាស់ត្រង់ ឪពុកម្តាយក្មេក របស់ Rekha ដែលចោទប្រកាន់នាងថា កំពុងតែ ប្រើប្តីដូចជា ទាសករ ។ ហើយ ពួកគេក៏ឈប់ ឲ្យ ប្តីរបស់នាង ជួយធ្វើកិច្ចការផ្ទះ ។
យ៉ាងណាមិញ អ្នកស្រី Suraj វ័យ៥៥ឆ្នាំ និង លោក Ajith វ័យ៦០ឆ្នាំ បាននិយាយថាពួកគេ ដឹងថា កូនប្រសារស្រី របស់ពួកគាត់ មិន ចូលចិត្ត ពួកគាត់ ប៉ុន្តែ ពួកគាត់ មិននឹកស្មាន ថាកូនប្រសារស្រី គាត់ធ្វើបែបនេះដាក់ ពួកគាត់ឡើយ ។ ពួកគាត់ថា កូនប្រសារស្រីគាត់ តែងតែញញឹម និង ឲ្យទឹកតែ ឲ្យពួកគាត់ផឹក ហើយ ពួកគាត់ក៏ផឹក ទឹកតែនោះ រាល់ដង។ ប៉ុន្តែ ថ្ងៃមួយពេល គាត់ចូលទៅក្នុងផ្ទះបាយ ក៏ឃើញកូនប្រសារស្រី គាត់ នោមដឹកប៉ាន់តែ ធ្វើឲ្យគាត់ហួសចិត្ត ហើយក៏ទៅប្តឹងប៉ូលិស តែប៉ូលិសមិនព្រមដោះស្រាយ លើរឿងហេតុនេះ ទៅវិញ។ អ្នកទាំងពីរនេះ នៅតែមិនសុខចិត្ត ដោយពួកគាត់ និយាយថា ពួកគាត់ចង់បានយុត្តិធម៌ និងមិនចង់ឃើញកូន ប្រសារស្រីគាត់ រួចខ្លួន ចំពោះទង្វើដែលនាង បានធ្វើនោះទេ ។
គួរបញ្ជាក់ថា ប្រភពដដែល បានឲ្យដឹងថា នាង Rekha និងប្តីរបស់នាង ពេលនេះបានលះលែង ចែកផ្លូវគ្នា រៀងៗខ្លួនហើយ ៕
នាង Rekha និង ប្តីរបស់នាងឈ្មោះ Kohli វ័យ៣២ឆ្នាំ
ប្រភព Dailymail
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!