ជាង​ជួសជុល​រថយន្តម្នាក់ ​ស្រវឹងស្រា​​​ដេក​លើ​ថ្នល់​ ត្រូវរថយន្ត​កិន​ខ្ទេច​ក្បាល ​និង​ដាច់​ដៃ​ម្ខាង

 
 

ខេត្តពោធិ៍សាត់ ៖ សាកសពបុរសម្នាក់បានត្រូវគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមលើ ផ្លូវជាតិលេខ ៥ កាលពីវេលាម៉ោង ០៤ទៀបភ្លឺ ថ្ងៃទី ០១ មេសា ២០១៥ នៅត្រង់ចំណុច ភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ដោយសាររថយន្ត មិនស្គាល់ម៉ាក កិនខ្ទេចក្បាល និងដាច់ដៃម្ខាង។

មន្ត្រីប៉ូលិសស្រុកក្រគរឲ្យដឹងថា ជនរងគ្រោះឈ្មោះគឹម រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកញ្ជរ ឃុំ កញ្ជរ ស្រុកណ្ដៀង ប៉ុន្តែបានមកធ្វើ ជាជាងជួសជុល រថយន្តនៅ ភូមិ-ឃុំកើតហេតុ ខាងលើ។ តាមការផ្ដល់ព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែង កើតហេតុឲ្យដឹងថា នៅល្ងាចថ្ងៃទី ៣១ មីនា គេឃើញជនរងគ្រោះ ផឹកស៊ីជាមួយបងប្អូន និងជាងជួសជុល រថយន្ត៣-៤នាក់ទៀត នៅកន្លែងជួសជុលរថយន្ត។

ពួកគេផឹកតាំងពីល្ងាច រហូតដល់ពាក់កណ្ដាល យប់ទើបបែកគ្នាទៅផ្ទះ រៀងខ្លួន។ ពេលដែលគេទៅផ្ទះ អស់ នោះគេឃើញ ជនរងគ្រោះ ស្រវឹងស្រាខ្លាំង មែនទែន ហើយដើរឆ្លងថ្នល់ ទៅវិញទៅមក និងប្រះខ្លួនដេក លើថ្នល់ទៀតផង ប៉ុន្តែពេលនោះ បានអ្នកនៅក្បែរ ខាងឃើញ ទាន់ក៏ទៅ ដឹកដៃជូនទៅរក កន្លែងដេក។ លុះវេលាម៉ោង ០៤ទៀបភ្លឺ ឈានចូលថ្ងៃទី០១ មេសា ស្រាប់តែគេ ប្រទះឃើញ ជនរងគ្រោះដេក ស្លាប់លើថ្នល់ ដោយសាររថយន្តមិន ស្គាល់ម៉ាកកិន ខ្ទេចក្បាលធ្លាយខួរ រីឯដៃខាងស្ដាំ ដាច់ត្រឹមស្មា ជាប់តាមកង់រថយន្ត បានចម្ងាយ ប្រហែល ២០ម៉ែត្រ ទើបធ្លាក់នៅទីនោះ។

ប៉ូលិសសន្និដ្ឋានថា ជនរងគ្រោះស្រវឹងស្រាខ្លាំងមែនទែនបាត់បង់ស្មារតីលែងដឹងអ្វី ទាំងអស់រហូត ដល់ ថ្នាក់ឃើញ ផ្លូវជាតិលេខ៥ ស្មានថា កន្លែងដេក ទៅហើយនោះ ទោះបីមានអ្នកជិត ខាងដឹកដៃទៅឲ្យ ដេកនៅកន្លែងស្រួល បួលហើយក៏ដោយក៏ នៅតែងើបមកដេក លើថ្នល់វិញ ទៀតទើបបណ្ដាល ឲ្យជួបគ្រោះថ្នាក់ បែបនេះ ។

តាមការពិនិត្យមើលឃើញថា រថយន្តដែលបើកកិននោះជារថយន្តធុនធំ ធ្វើដំណើរពីកើតទៅលិច ហើយ សមត្ថកិច្ច យើងកំពុងសហការគ្នា តាមស្រាវជ្រាវ៕   


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម