ស្រុកអន្លង់វែងត្រូវ ប្រជា​ពលរដ្ឋ​រិះគន់ថា «ងងឹតដូចទីក្រុង​ខ្មោច»

 
 

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងស្រុកអន្លង់វែង រួមទាំងភ្ញៀវជាតិ-អន្តរជាតិ ដែល ឆ្លងកាត់ស្រុកនេះ បាននាំគ្នាធ្វើ ការរិះគន់ថា ក្នុងស្រុកមាន បណ្តាញអគ្គិសនីសម្រាប់ ប្រើប្រាសគ្រប់គ្រាន់ដែរ ដោយឡែក នៅតាមដងផ្លូវជាតិ និងចំណុចរង្វង់ មូលសម្តេច ហ៊ុន សែន ពុំមានអំពូល ភ្លើងបំភ្លឺសោះ ប្រៀបបានដូចស្រុកខ្មោច ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអន្លង់វែងជាច្រើនគ្រួសារបាន រៀបរាប់ឱ្យកោះសន្តិភាពដឹងថា នៅក្នុងទីប្រជុំ ស្រុកអន្លង់វែងនេះ កាលពីអំឡុង ឆ្នាំ២០០២ គឺលោកអាជ្ញាធរ បានធ្វើការអភិវឌ្ឍន៍ នូវប្រព័ន្ធបណ្តាញភ្លើង អគ្គិសនីជូន ដល់ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ ទៅតាមតម្រូវ ការរហូតមក ទល់ឆ្នាំ២០១៥នេះ តែប្រជាពលរដ្ឋក្នុងស្រុក បានធ្វើការកត់សម្គាល់ មកលោកអាជ្ញាធរមូលរ ដ្ឋានស្រុកអន្លង់វែងថា ពុំ ដែល យកចិត្តទុក្ខ ដាក់បញ្ហាអំពូលភ្លើង សម្រាប់បំភ្លឺតាម ដងផ្លូវក្នុងទីប្រជុំ ជនស្រុកនោះទេ ។

ប្រជាពលរដ្ឋដដែលបញ្ជាក់ថា កាលពីលោកយឹម ផាន់ណា ជាអតីតអភិបាលស្រុកអន្លង់វែង គេសង្កេត ឃើញមានដាក់អំពូល១ នៅចំណុច រង្វង់មូល សម្តេច ហ៊ុន សែន លុះមកដល់ លោកហោ ជិនវរៈយុទ្ធ បានចូលមកកាន់ តំណែងជាអភិបាល ស្រុកអន្លង់វែងថ្មី ស្រាប់តែបាន បាត់អំពូលដដែល បំភ្លឺចំណុចរង្វង់មូលទៀត ដោយពុំដឹងថា មកពីមូលហេតុអី? ។

ដោយឡែក ប្រភពតាមតុការហ្វេ និងនៅតាមអាហារដ្ឋានក្នុងស្រុកអន្លង់វែង កាលពីព្រឹកថ្ងៃទី២ មេសា ២០១៥ មានភ្ញៀវជាតិ និងភ្ញៀវ អន្តរជាតិ បាននាំគ្នានិយាយ ត្អូញត្អែរថា ពួកគាត់បាន ធ្វើដំណើរនៅពេល យប់មកដល់ចំណុច ទីប្រជុំជនស្រុក នេះ ចាប់ពីម៉ោង០៩ គឺនៅ មានភ្លើងបំភ្លឺ ដែលជះពន្លឺ ចេញពីលំនៅឋាន ប្រជាពលរដ្ឋខ្លះៗ មកដងផ្លូវជាតិ តែចាប់ពីម៉ោង ១០ ទៅ១១នោះ នៅតាមលំនៅឋាន ប្រជាពលរដ្ឋ បានពន្លត់ភ្លើង ទៅប្រៀបបាននិងស្រុក ខ្មោច ពីព្រោះភ្លើង អំពូលនៅ តាមដងផ្លូវជាតិគ្មាន សូម្បីតែភ្លើងអំពូល១ សម្រាប់ដាក់ ចំណុចរង្វង់ មូលគ្មានផង ។

ទាក់ទិនហេតុការណ៍នេះ កាលពីរសៀលថ្ងៃទី២ មេសា ២០១៥ កោះសន្តិភាពបានទូរស័ព្ទលោកហោ ជិនវរៈយុទ្ធ អភិបាលស្រុក អន្លង់វែង លោកបាន ឆ្លើយបំភ្លឺថា ការងារនេះ លោកបានដាក់ សំណើមួយច្បាប់ចូល ទៅលោកអាជ្ញាធរ ខេត្តឧត្តរមានជ័យ ដើម្បីបន្តស្នើសុំ ឱ្យ ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ឌែល មានស្នាក់ការ អគ្គិសនីអន្លង់វែង ស្រាប់តែឱ្យជួយដាក់ ភ្លើងបំភ្លឺនៅ តាមដងផ្លូវជាតិ ក្នុងទីប្រជុំជន ស្រុក នេះ ឱ្យបានចំនួនពី១៥ ទៅ២០អំពូលផងដែរ តែរហូតមក ទល់និងពេលនេះ នៅពុំទាន់បាន ទទួលដំណឹងថា បានឬមិន បាននៅឡើយ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម