បុរស​ម្នាក់​ត្រូវ​​​គេ​ប្រទះ​ឃើញ ​ដេក​ស្លាប់​អាក្រាត​កាយ ​​ក្នុង​ព្រៃ​ ផ្អើល​ទាំង​ព្រឹក

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវនប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់អាក្រាតកាយនៅ ក្នុងព្រៃមួយកន្លែង ស្ថិតនៅមុខវត្ត ស្រះស្រង់ ក្នុងភូមិ សាឡូង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមាន ការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៧ព្រឹក ថ្ងៃទី៣ មេសា នេះ ហើយ ត្រូវគេ សង្ស័យថាស្លាប់ ដោយសារតែ ផឹកស្រាស្រវឹងជ្រុល អត់ហូបបាយ រហូតខ្យល់គរស្លាប់។

បុរសដែលស្លាប់នោះឈ្មោះ ឆាង អាយុប្រហែល៣៥ឆ្នាំ មានស្រុកកំណើតនៅក្នុងខេត្តតាកែវ សព្វថ្ងៃ ស្នាក់នៅមិនពិតប្រាកដ ពេលនេះ ប៉ូលិសបាន ប្រគល់សពទៅឲ្យ ព្រះសង្ឃនៅក្នុង វត្តស្រះស្រង់ ធ្វើបុណ្យតាមប្រពៃណី ព្រោះកាលពី មុនបុរសនេះ ធ្លាប់ស្នាក់នៅ ក្នុងវត្តនោះ ដែរ។

តាមប្រពព័ត៌មានបានឲ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើល មានប្រជាពលរដ្ឋទៅបត់ជើងនៅក្នុងព្រៃនោះ  ហើយក៏បាន ប្រទះឃើញ សាកសព បុរសនោះ ដេកស្លាប់ អាក្រាតកាយ ទើបមានការ ភ្ញាក់ផ្អើលរាយការណ៍ ប្រាប់ប៉ូលិសឲ្យចុះ ទៅពិនិត្យមើល ហើយបានសន្និដ្ឋានថា ជន រងគ្រោះស្លាប់ ដោយសារតែ ផឹកស្រាច្រើនពេក និងអត់ហូបបាយ ទើបត្រូវខ្យល់គរ ស្លាប់បែបនេះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះខាងលើអត់មានសាច់ញាតិនៅម្ដុំកន្លែងកើតហេតុនោះទេ ហើយ បុរសនោះ បានចាកចេញ ពីស្រុក កំណើតជិត ១០ឆ្នាំហើយ គឺមកតាមបងប្រុស ដែលមានប្រពន្ធ នៅក្នុងភូមិខាងលើនោះ។ ប៉ុន្តែក្រោយមក បងប្រុសរបស់គាត់ បានចាក ចេញ ពីភូមិនោះទៅ រស់នៅកន្លែង ផ្សេងវិញ បុរសនោះក៏ បានទៅស្នាក់នៅ បម្រើព្រះសង្ឃក្នុងវត្តខាងលើ ហើយនៅក្នុង ពេលស្នាក់នៅ ក្នុងវត្តនោះ បុរសនេះបាន ផឹកស្រាស្រវឹងរាល់ថ្ងៃ អត់ហូបបាយទេ ខណៈនោះ ព្រះសង្ឃបានស្ដីប្រដៅ តែមិនស្ដាប់ទេ។ មិនតែប៉ុណ្ណោះ បានចាកចេញពីវត្ត និងដើរបែបអនាថា ផឹកស្រវឹងអួរទីនួ អត់បាយអត់ទឹក រហូតដល់ស្លាប់ បែបនេះតែម្ដង៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម