មកស្គាល់ ! ឧបទ្ទវហេតុ ធ្លាក់ យន្តហោះ ទាំង៧ ដែលបង្កឡើង ដោយអ្នកបើកយន្តហោះ បណ្តាលឲ្យ មនុស្ស រាប់សិបនាក់ស្លាប់ជាមួយ
បរទេស៖ ក្រោយពី មានឧបទ្ទវហេតុធ្លាក់យន្តហោះ អាល្លឺម៉ង់ 4U 9525 ដែលបណ្តាលឲ្យ មនុស្ស ១៥០នាក់ បានស្លាប់ និងក្រោយមក ការស៊ើបអង្កេតគេ បាន រកឃើញថា អ្នកបើកយន្តហោះរង មានចេតនាធ្វើអត្តឃាត ដោយបើកយន្តហោះ ទៅ បំបុកភ្នំតែម្តង។ ប៉ុន្តែករណី ពីឡុត ឬ ពីឡុតរង បើកយន្តហោះ ធ្វើអត្តឃាត នេះ មិនមែនជាលើកដំបូងនោះឡើយ ព្រោះករណីពីឡុត បើកយន្តហោះធ្វើ អត្តឃាតបែបនេះ ធ្លាប់កើតឡើងជាច្រើនដងរួមមក ហើយ។ អត្ថបទខាងក្រោមនេះ នឹងបង្ហាញ ពី ឧបទ្ទវហេតុធ្លាក់យន្តហោះ ដែលបង្កឡើង ដោយ ពីឡុតចំនួន ៧ រូប ផ្សេងទៀត ៖
១. យន្តហោះ EgyptAir ជើងហោះហើរ ៩៩០ ធ្លាក់ក្នុងឆ្នាំ ១៩៩០ មនុស្សស្លាប់ ២១៨នាក់៖
យន្តហោះ EgyptAir ជើងហោះហើរ ៩៩០ ដែលហោះចេញពីទីក្រុង ញូវយ៉ក បានធ្លាក់ចូលក្នុង សមុទ្រ កាលពី ថ្ងៃទី៣០ តុលា ឆ្នាំ ១៩៩៩ បង្កឲ្យមនុស្ស ២១៨នាក់បានស្លាប់ ដែលអ្នកស៊ើបអង្កេតអាមេរិក បានរកឃើញថា ពីឡុត បើកយន្តហោះ ឈ្មោះ Gamil el Batouly មានចេតនា បង្កឲ្យមានហេតុការណ៍ ធ្លាក់យន្តហោះនេះ ប៉ុន្តែ មូលហេតុមិនបានកំណត់ នៅឡើយ ខណៈ ឧបទ្ទវហេតុកើតឡើងនេះ ត្រូវបានអាជ្ញាធរ អេហ្ស៊ីបជំទាស់ថាមិនមែនកើតឡើង ដោយ ពីឡុតធ្វើអត្តឃាតនោះទេ ។
២. យន្តហោះ Mozambique Airlines ជើងហោះហើរ TM470 ៖
យន្តហោះ Mozambique Airlines ជើងហោះហើរ TM470 បានធ្លាក់ ក្នុងប្រទេសម៉ូសំប៊ិក ខណៈធ្វើដំណើរឆ្ពោះទៅកាន់ប្រទេស អង់ហ្គោឡា កាលពីថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០១៣ ដែលបណ្តាលឲ្យមនុស្ស ៣៣នាក់ លើយន្តហោះ ស្លាប់ទាំងអស់ ។ តាមការស៊ើបអង្កេត និងត្រួតពិនិត្យ ប្រអប់ ខ្មៅ រកឃើញថា កាពីទែន Herminio dos Santos Fernandes មានចេតនា ធ្វើឲ្យយន្តហោះដាំក្បាល ចុះពីកម្ពស់ ៣៨,០០០ ហ្វីត មកកាន់ ៥៩២ ហ្វីត ដោយបិទបន្ទប់ បញ្ជាយន្តហោះមិនឲ្យនរណា ចូលបាន។
៣. យន្តហោះ SilkAir ជើងហោះហើរ MI 185 មនុស្ស ១០៤នាក់ បានស្លាប់ ៖
កាលពីថ្ងៃទី ៩ ធ្នូ ១៩៩៧ យន្តហោះ SilkAir ជើងហោះហើរ MI 185 ដែលហោះចេញពី ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ទៅកាន់ ទីក្រុង សាំងហ្គាពួរ បានធ្លាក់ ចូលក្នុងទឹកទន្លេ ដែលបណ្តាលឲ្យមនុស្ស ១០៤ នាក់ បានបាត់បង់ជីវិត ។ ក្រុមអ្នកស៊ើបអង្កេតអាមេរិក ដែលចូលរួម ស៊ើបក្នុងឧបទ្ទវហេតុនេះ បានរកឃើញថា កាពីទែន Tsu Way Ming មានចេតនា បើកយន្តហោះនេះធ្វើ អត្តឃាត ដោយសារ កាពីទែននេះ ជួបប្រទះ បញ្ហា ហរិញ្ញវត្ថុ ធ្ងន់ធ្ងរ។
៤. យន្តហោះ Japan Airlines ជើងហោះហើរ ៣៥០ ៖
ក្នុងឆ្នាំ ១៩៨២ កាពីទែន បើកយន្តហោះ Japan Airline ជើងហោះហើរ ៣៥០ បានចង់បើកយន្តហោះធ្វើអត្តឃាត ដែលបណ្តាល ឲ្យមនុស្ស ២៤ នាក់ក្នុងចំណោម ១៧៤នាក់លើយន្តហោះ បានស្លាប់ ។ ការស៊ើបអង្កេតរាយការណ៍ថា កាពីទែនឈ្មោះ Seiji Katagiri ស្ថិតក្នុងស្ថានភាព ខុស ធម្មតា ដោយបានយំក្នុង កាប៊ីន ខណៈពេលបើកយន្តហោះ ហើយ ក៏មានចេតនា បញ្ជាយន្តហោះ ឲ្យធ្លាក់តែម្តង ប៉ុន្តែ ដោយមានការ ប្រឹងប្រែងពី ពីឡុតមួយនាក់ផ្សេងទៀត និងវិស្វករ លើយន្តហោះ បានបញ្ចៀសគ្រោះថ្នាក់នេះ ដោយអាចបញ្ជា យន្តហោះ ឲ្យចុះចត នៅលើទឹករាក់ ក្បែរឈូងសមុទ្រក្រុងតូត្យូ ។ កាពីទែនបង្កហេតុក្រោយមក ត្រូវគេស៊ើបដឹងថា មាន កើតជំងឺផ្លូវអារម្មណ៍ និងបាក់ទឹកចិត្ត មុនពេលបើកយន្តហោះ ។
៥. យន្តហោះ Royal Air Maroc ជើងហោះហើរ ៦៣០ ៖
ពីឡុត ឈ្មោះ Younes Khayati អាយុ ៣២ឆ្នាំ បាន បើកយន្តហោះ Royal Air Maroc ជើងហោះហើរ ៦៣០ ទៅបុកភ្នំ Atlas ធ្វើអត្តឃាត ដែលបានឲ្យ មនុស្ស ៤៤នាក់ បានស្លាប់ កាលពីថ្ងៃទី ២១ វិច្ឆិកា ១៩៩៤ ក្នុងទ្វីបអាហ្វ្រិក ។ ក្នុងហេតុការណ៍នេះ ក្រុមស៊ើបអង្កេត រកឃើញថា ពីឡុត Khayati បានបរាជ័យ ក្នុងរឿងស្នេហា ហើយ ក៏យន្តហោះបំបុកភ្នំ ក្រោយហោះ ចេញពីអាកាសយន្តដ្ឋាន បានត្រឹមតែ ១០នាទី ប៉ុណ្ណោះ ។
៦. យន្តហោះ The Air BotswanaATR-42 ឆ្នាំ ១៩៩៩៖
អ្នកបើកបរយន្តហោះម្នាក់ ឈ្មោះ Phatswe បានលួចបើកយន្តហោះ ដោយគ្មានការអនុញ្ញាត និងបានប្រកាសតាមវិទ្យុទាក់ទងថា ខ្លួននឹងបើក យន្តហោះ ATR-42 ទៅបុកនឹង អគារការិយាល័យ ក្រុមហ៊ុនអាកាសចរណ៍ The Air Botswana ។ ប៉ុន្តែ ក្រោយមកពីឡុតនេះ ក៏បានបញ្ជាយន្ត ហោះនោះ បុកទៅនឹងយន្តហោះ ចំនួន២គ្រឿងទៀត នៅប្រលានយន្តហោះ Gaborone ដែលចតនៅទីនោះ ប៉ុន្តែមិនមានអ្នកផ្សេង ស្លាប់នោះទេ គឺមានតែអ្នកបើកបរ ដែលចង់ធ្វើអត្តឃាត នោះប៉ុណ្ណោះដែលបានស្លាប់។
៧. ហេតុការណ៍ធ្លាក់យន្តហោះនៅ អាកាសយន្តដ្ឋាន Severny ប្រទេសរុស្ស៊ី៖
ក្នុងព្រឹកព្រលឹម ថ្ងៃទី ២៦ កញ្ញា ១៩៧៦ ពីឡុត Vladimir Serkov បានលួចបើកយន្តហោះ ធុន An-2 ដោយគ្មានការអនុញ្ញាត ពីអាកាសយានដ្ឋាន Severy ក្នុងទីក្រុង Novosibrisk ប្រទេសរុស្ស៊ី។គាត់បានបើកបុក អគារ មួយកន្លែង ដោយពីឡុត និងមនុស្ស ៤នាក់ទៀត បានស្លាប់ ក្នុងហេតុការណ៍នេះ។ ក្រោមការស៊ើបអង្កេត រកឃើញថា អតីតប្រពន្ធរបស់ពីឡុតនេះ និងកូន រស់នៅក្នុងអគារដែល គាត់បើកយន្តហោះបុក ហើយ ពីឡុតនេះ ចង់ធ្វើអត្តឃាត បញ្ចប់ជីវិត ជាមួយអតីតប្រពន្ធ ប៉ុន្តែពេលកើតហេតុ អតីតប្រពន្ធ និងកូន របស់ ពីឡុតនេះ មិននៅក្នុងអគារនោះទេ ៕
ប្រភព oddee
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!